Solskjaer ថា មិនបណ្ដោយឲ្យ Man City វ៉ាដាច់កាន់តែឆ្ងាយទៀតទេ
លោក Ole Gunnar Solskjaer បាននិយាយថា Manchester United ត្រូវតែបន្តប្រយុទ្ធហើយមិនត្រូវបោះបង់ចោលការប្រជែងតំណែងជើងឯក Premier League ។
គ្រូបង្វឹកខាងលើថ្លែងបែបនេះក្រោយបានត្រឹមស្មើ West Brom ដែលជាក្រុមលំដាប់ទី២ បាតតារាងដោយលទ្ធផល១ទល់នឹង១ នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ។
លទ្ធផលស្មើនេះ ធ្វើឲ្យ Man City កាន់តែបង្កើនគម្លាតពីក្រុមលេខ២បិសាចក្រហម ដោយវ៉ាដាច់៧ពិន្ទុ និងលេងតិចជាងមួយប្រកួតថែមទៀត។
Solskjaer បាននិយាយថាក្រុមរបស់លោកចាំបាច់ត្រូវដាក់ City ស្ថិតក្រោមសម្ពាធ។
លោកបានប្រាប់ BBC Sport ថា “៖យើងត្រូវបង្កើនកម្លាំង និងឈ្នះការប្រកួត។ ពួកគេ [City] មានទម្រង់លេងល្អ។ យើង និង Leicester ត្រូវតែតតាំងគ្នា។”
នៅពេលត្រូវបានសួរថាតើក្រុមរបស់លោកនៅតែស្ថិតក្នុងការប្រជែងដណ្តើមជើងឯកនោះទេ ប្រធានក្រុម Harry Maguire បាននិយាយថា “៖ពិតណាស់យើងត្រូវតែព្យាយាមហើយឈ្នះគ្រប់ប្រកួតនៅសល់។”