CR7អត់សប្បាយចិត្តរឿងប្ដូរចេញ ក្រោយទាត់ចូល២គ្រាប់ឲ្យ Juvetnus ឈ្នះ Inter
Cristiano Ronaldo បានទាត់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ១ទល់នឹង២លើ Inter Milan ជើងទីមួយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Coppa Italia នៅថ្ងៃអង្គារ ទី០២ ខែកុម្ភៈ។
ក្នុងការប្រកួតនៅកីឡដ្ឋាន Giuseppe Meazza ខ្សែប្រយុទ្ធព័រទុយហ្គាល់ត្រូវបានប្ដូរចេញក្នុងនាទី៧៦ ជំនួសដោយ Alvaro Morata ក្រោយទាត់ចូលទាំង២គ្រាប់នោះ។ ក្នុងដំណើរចាកចេញពីទីលានទៅកាន់កៅអីបម្រុង CR7 បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះអ្នកចាត់ការ Andrea Pirlo។
លើកៅអីបម្រុងវិញ អតីតសមាជិក Manchester United និង Real Madrid ថែមទាំងបានស្រែកប្រាប់សមាជិកក្រុមថែមទៀត។ គេស្រែកឲ្យខ្សែការពារលេងខ្លាំងៗដើម្បីបន្ថយសម្ពាធពីមុខទីរបស់ Gianluigi Buffon។
ក្រោយប្ដូរ Ronaldo ចេញ Juventus ហាក់មិនសូវមានឱកាសច្រើនទៀតទេ។
ទោះឈានចូលវ័យ៣៦ឆ្នាំ Cristiano Ronaldo នៅតែដើរតួសំខាន់សម្រាប់ Juventus។ ជាក់ស្ដែង គេរកគ្រាប់បាល់បាន២២គ្រាប់ក្នុងចំណោម២៣ប្រកួត និង២គ្រាប់ក្នុងមួយប្រកួតជាលើកទី៨នៅរដូវកាលនេះដែលគ្មានអ្នកធ្វើបានក្នុងចំណោមក្របខណ្ឌកំពូលអឺរ៉ុបទាំង៥។
តាមពិតទៅលោក Andrea Pirlo ក៏មានហេតុផលសំខាន់ក្នុងការប្ដូរ CR7 ចេញដែរ ព្រោះត្រូវប៉ះ AS Roma នៅថ្ងៃទី០៦ ខែកុម្ភៈ ខាងមុខ៕