ប្រធាន FIFA លោក Gianni Infantino ថាបាល់ទាត់ពិភពលោកនិងមានអ្នកទស្សនា ៥ពាន់លាននាក់
ប្រធាន FIFA លោក Gianni Infantino បានអោយដឹងថា ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលធ្វើឡើងនាប្រទេសកាតា នឹងមានអ្នកទស្សនាប្រមាណ ៥ពាន់លាននាក់នៅទូទាំងពិភពលោក។
ជាការពិត កាលពី World Cup 2018 នាប្រទេសរុស្ស៊ី បានបង្កើតកំណត់ត្រាអ្នកទស្សនាច្រើនបំផុតគឺរហូតដល់ទៅ ៣,៥ ពាន់លាននាក់ ប៉ុន្តែ World Cup 2022 ដែលធ្វើឡើង នៅទឹកដីមជ្ឈិមបូព៌ាជាលើកដំបូងនេះ នឹងបំបែកកំណត់ត្រាមនុស្សមើលកាន់តែច្រើនជាងនេះទៀត។
សូមបញ្ជាក់ថា ការប្រកួត FIFA World Cup 2022 នេះក៏ជាលើកដំបូងដែរ ដែលវានឹងដំណើរការនាចុងឆ្នាំ ពោលគឺចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ។ ក្នុងនោះដែរ ប្រទេសកាតា ដែលជាម្ចាស់ផ្ទះ បានជ្រើសរើសយកកីឡដ្ឋាន ចំនួន៨ ពីទីក្រុងចំនួន៥ មកជាទីតាំងប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកចុងឆ្នាំនេះ៕
The Nightmare