ស្ងាត់ៗ! Kylian Mbappe វ៉ា Antoine Griemann និង Varane ឈ្នះពានមួយនៅបារាំង
ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ត្រូវបានបោះឆ្នោត ជាកីឡាករបារាំងល្អប្រចាំឆ្នាំ ២០១៨ ដែលរៀបចំឡើងដោយកាសែតកីឡា France Football។ សមាជិករបស់ Paris Saint Germain រូបនេះបានយកឈ្នះមិត្តរួមជាតិ Antoine Griezmann និង ខ្សែការពារ Raphel Varane។
អតីតសមាជិក AS Monaco បានសាងភាពជោគជ័យយ៉ាងខ្លាំងដោយឈ្នះពានរង្វាន់ជាច្រើនជាមួយ PSG និង ក្រុមជម្រើសជាតិបារាំងដោយបានឈ្នះពានបាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ីតែម្តង។ ដោយឡែកនៅក្នុងរដូវកាលនេះ Mbappe ស៊ុតបញ្ចូលទីបាន១៦គ្រាប់ ក្នុងការបង្ហាញខ្លួន ១៩ដង គ្រប់កម្មវិធីប្រកួត។
គួររំលឹកថា ពានរង្វាន់ខាងលើនេះដែរត្រូវបានឈ្នះដោយខ្សែបម្រើមុខស្រស់ N’Golo Kante របស់ក្រុមតោខៀវ Chelsea កាលពីឆ្នាំ ២០១៧ ផងដែរ។