ទីលានបាល់ទាត់ស្មៅធម្មជាតិស្តាតចាស់សម្រេចបាន ៩០ ភាគរយហើយ
ទីលានស្មៅកីឡដ្ឋានបាល់ទាត់ស្តាតចាស់ ដែលប្រើប្រាស់ដោយក្រុមបាល់ទាត់ TIFFY ARMY Football Club-សមាគមកីឡាបាល់ទាត់ ខ ភ ម បានឈានដល់ដំណាក់កាលដាំដុះស្មៅធម្មជាតិ ៩០ ភាគរយហើយដោយគ្រោងរួចរាល់ក្នុងខែ កក្កដា ២០២១ នេះ ។
លោក ខូវ ឆាយ អគ្គលេខាធិការក្លិប សមាគមកីឡាបាល់ទាត់ ខ ភ ម បានបញ្ជាក់ប្រាប់ MSR SPORT ថាសៅក្នងទីលានបានសម្រេចការដុះរហូតដល់៩០ភាគរយហើយ តាមការវិភាគទីលានស្មៅធម្មជាតិរបស់យើងអាចរួចរាល់១០០ភាគរយអាចប្រើប្រាស់បានក្នុងខែ កក្កដា ២០២១ ខាងមុខនេះ ។
សូមបញ្ជាក់ថាទីលានកីឡដ្ឋានស្តាតចាស់យើងចាប់ផ្តើមធ្វើនៅដើមឆ្នាំ២០២១នេះដោយប្តូស្មៅចាស់ចោលទាំងអស់ហើយដាក់ស្មៅធម្មជាតិស្តង់ដានិងប្រព័ន្ធស្រោចទឹកដោយស្វ័យវិត្ត ។
ក្រុមហ៊ុនរបស់លោក ហ៊ួយ ដារី ជាអ្នកទទួលសិទ្ធធ្វើជាមួយក្រុមការងាររបស់លោកដែលមានបទពិសោធធ្វើកីឡដ្ឋាន SMART RSN និង SRU នៅខេត្តសៀមរាប ដូចនេះទម្រង់នៃការផ្លាស់ប្តូរស្មៅនេះដូចទៅហ្នឹងកីឡដ្ឋានទាំងពីរនេះដែរ ។
ការជួសជុលនេះគ្រោងចំណាយថវិកាប្រមាណ ១៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយអាចនឹងរួចរាល់ក្នុងអំឡុងដាច់ខែ មិថុនា ចូលខែ កក្កដា ឆ្នាំ ២០២១ នេះ ៕