រឿងរ៉ាវគួរដឹងក្រោយ Man UTD បំបាក់ Southampton ៩-០
នេះជាលើកទី២ហើយដែល Southampton បានចាញ់គូប្រជែងដោយលទ្ធផល៩ទល់នឹង០ នៅ Premier League ក្រោយត្រូវបាន Manchester United បំបាក់នៅ Old Trafford ថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។
លើកទីមួយកើតឡើងពេលចាញ់ Leicester City កាលខែតុលា ឆ្នាំ២០១៩។
នេះក៏ជាលើកទី៣ដែលលទ្ធផល៩ទល់នឹង០បានកើតឡើង។ លើកទីមួយ គឺ Ipswich Town កាលឆ្នាំ១៩៩៥ ដែលចាញ់ក្រោមថ្វីជើង Manchester United ដដែលនេះ។
បិសាចក្រហម Man UTD ក៏ធ្លាប់ឈ្នះដល់១០គ្រាប់ដែរពេលប៉ះក្លិបបែលហ្ស៊ិក Anderlecht កាលឆ្នាំ១៩៥៦។
ពាក់ព័ន្ធនឹងការប្រកួតយប់មិញ កីឡាករម្នាក់របស់ Southampton បានកាតក្រហមតាំងពីនាទីទី០២ គឺ Alexandre Jankewitz ហើយដល់នាទី៨៦មានកាតក្រហមម្នាក់ទៀត គឺ Jan Bednarek។
គ្រាប់បាល់របស់ក្រុមលោក Ole Gunnar Solskjaer រកបានដោយ Aaron Wan Bissaka, Marcus Rashford, Edison Cavanai, Bruno Fernandes, Daniel James និងការចូលទីខ្លួនឯងពី Jan Bednarek ហើយ Anthony Martial ធ្វើបាន២គ្រាប់ម្នាក់ឯង។
Manchester United មាន៤៤ពិន្ទុឈរលេខ២ស្មើក្រុមកំពូលតារាង Manchester City តែបិសាចក្រហមលេងលើស២ប្រកួត៕