បឹងកេត ចាញ់ ភ្នំពេញក្រោន ក្នុងផ្ទះ ១ ទល់ ២
ការប្រកួតដ៏ធំប្រចាំសប្តាហ៍ទី៥នៃពានរង្វាន់លីគកំពូលរវាងក្រុមខ្លាំង បឹងកេត ចាញ់ ភ្នំពេញក្រោន ១ ទល់ ២ នាកីឡដ្ឋាន Cambodia Airways ។
ម្ចាស់ផ្ទះរកគ្រាប់បាល់នាំមុខមុនដោយ ម៉ាត់ ណូរុន ក្នុងវគ្គទី១ ខណៈវគ្គទី២ ភ្នំពេញក្រោន វាយបក២គ្រាប់ វិញដោយកីឡាករ អ៊ុយក្រែន Valerri និង Yudai ។
នេះជាការចាញ់លើកទី២ក្នុងផ្ទះរបស់ បឹងកេត បន្ទាប់ពីប្រកួតបើកឆាកចាញ់ ណាហ្គាវើល ០ ទល់ ១ ក្នុងដីខ្លួនឯង ។
ចំណែក ភ្នំពេញក្រោន បន្តធ្វើបានល្អ ដោយមិនទាន់ចាញ់នៅឡើយ ដោយ២ ប្រកួតកន្លងមក ឈ្នះ សូលទីឡូអង្គរ ៧ ទល់ ១ និងឈ្នះ គិរីវង់ ២ ទល់ ១ ៕