
សូលទីឡូអង្គរ ប្រកាសកីឡាករជប៉ុនចុងក្រោយ

ក្លិបបាល់ទាត់ SOLTILO Angkor FC បានប្រកាសអំពីការចុះកុងត្រាជាមួយខ្សែការពារជប៉ុន Takeo Miyazaki មកពីក្លិប Athletic លីគនៃប្រទេស ម៉ុងហ្គោលី មុនការប្រកួតលីគកំពូលចាប់ផ្តើមក្នុងសប្តាហ៍នេះ ដោយត្រូវប៉ះជាមួយ ភ្នំពេញក្រោន វេលាម៉ោង ៣:៣០ នាកីឡដ្ឋាន SRU ទឹកដីខេត្ត សៀមរាប ។
ខ្សែការពារវ័យ ២៤ ឆ្នាំរូបនេះធ្លាប់លេងនៅក្លិប Osaka University of Commerce របស់ជប៉ុនកាលពីឆ្នាំ ២០១៩ មុនផ្លាស់ទៅលេងអោយក្លិបក្នុងប្រទេសក្រូអាត NK Polet Pribislavec រួចបន្តទៅលេងនៅ លីគនៃប្រទេស ម៉ុងហ្គោលី ជាមួយក្លិប Athletic មុនមកទឹកដីកម្ពុជា នារដូវកាលនេះ ។
Takeo Miyazaki ជាកីឡាករជប៉ុនទី៤ ដែលលេងក្នុងក្លិបរបស់លោក Honda ក្នុងរដូវកាលនេះ បន្ទាប់ពីមានខ្សែបម្រើ Unno Tomoyuki ខ្សែការពារ Reo Kageyama និងខ្សែប្រយុទ្ធ Kisa Kutsuwada រួមទាំងកីឡាករបរទេសមួយរូបជនជាតិកាំម៉ារូន Yannick Francois ៕