លីគកំពូលកម្ពុជារដូវកាលថ្មី ២០២១ ចាប់ផ្តើមចុងសប្តាហ៍នេះហើយ
ការប្រកួតបាល់ទាត់ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាលថ្មី ឆ្នាំ២០២១ នឹងចាប់ផ្តើមដំណើរនៅថ្ងៃ សៅរ៍ សប្តាហ៍នេះហើយ ដោយមានក្រុមចូលរួមចំនួន ១៣ ក្រុម ខណៈ ក្រុមខេត្ត ព្រៃវែង ជាក្រុមចំណូលថ្មី ដែលបានឡើងមកពីលីគលំដាប់ទី២ ក្នុងនាមជាជើងឯក ។
សប្តាហ៍ទី១នៃការប្រកួតមានចំនួន៦គូ ដោយថ្ងៃ សៅរ៍ មានចំនួន ៣គូ និងថ្ងៃ អាទិត្យ មានចំនួន៣គូ ។ រដូវកាលនេះនៅរក្សាប្រើរូបមន្តដូចរដូវកាលមុនដែរ ដោយក្រុមទាំងអស់ប្រកួតផ្លាស់ប្តូរទឹកដី ហើយក្រុមដែលឈរកំពូលតារាងនឹងក្លាយជាជើងឯក ។
តារាងនៃការប្រកួតចាប់ផ្តើមដំណើរការពីថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០២១ នឹងគ្រោងបិទបញ្ចប់នៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២១ ៕