ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ស៊ុតបាន១គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យ PKNS ឈ្នះ PKNP ២-១
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា រកគ្រាប់បាល់១គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យ PKNS FC ក្នុងការប្រកួតមិត្តភាពដោយយកឈ្នះ PKNP FC ក្នុងលទ្ធផល ២-១។
អតីតសមាជិកបឹងកេតបានចូលលេងជម្រើស១១នាក់ដំបូង ហើយរកគ្រាប់បាល់បាននៅនាទីទី១៨នៃវគ្គទី១ ប៉ុន្តែនៅនាទី៣៥ក្រុម PKNP បានតាមស្មើវិញតាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Yashir Islame ហើយចូលមកដល់វគ្គទី២ FAIZAT GHAZALI ក៏ស៊ុតគ្រាប់បាល់ជ័យជម្នះនៅនាទី៩០តែម្តង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា នេះគឺជាការវិលត្រឡប់ទៅលីគកំពូលម៉ាឡេស៊ីជាលើកទី២របស់ ចាន់ វឌ្ឍនាកា ខណៈដែលការប្រកួតលីគរដូវកាលថ្មីគ្រោងនឹងចាប់ផ្តើមនាដើមខែកុម្ភៈខាងមុខនេះ។