ឡោ សំណាង សរសើរពីភាពធន់របស់ព្រំ សំណាង តែក៏ត្រូវកែចំណុចមួយនេះ
អ្នកប្រដាល់ជើងចាស់ ឡោ សំណាង បានសរសើរពីភាពធន់ និងអំណត់របស់សិស្សប្អូន ព្រំ សំណាង ដែលមិនងាយចុះចាញ់ ហើយងើបឡើងតស៊ូបានវិញ ពេលត្រូវគូប្រកួតសង្គ្រប់យ៉ាងណា ក៏ដោយ។
ប៉ុន្តែ លោក ឡោ សំណាង ទទូចថា ព្រំ សំណាង ត្រូវតែកែប្រែរបៀបវាយមួយ នោះគឺបែបញុលៗគូប្រកួត។ លោកថា ព្រំ សំណាង គួរតែវាយលះៗជាងនេះ ទើបកាន់តែទទួលបានការគាំទ្រ។
ដោយសារភាពអំណត់នេះដែរ លោក ឡោ សំណាង មើលឃើញថា កីឡាករដែលមានចិត្តតូច អាចចាញ់ច្រាបសំណាង ដោយដំបូងៗគ្រាន់តែញុលៗ ហើយក៏សង្គ្រប់