
មិនមែនផ្លែទុរេន ដែលធ្វើឲ្យ សេន ប៊ុនថេន និង រឿង សោភ័ណ្ឌ ឈ្លោះគ្នាទេ គឺមានរឿងមួយទៀត
បើយោងតាមសំដីរៀបរាប់របស់កីឡាករ រឿង សោភ័ណ្ឌ បាននិយាយក្នុងកម្មវិធីគ្រប់គ្រឿងរឿងកីឡាករក្នុង Page MYTV ជាមួយលោក ស៊ី ថូណាថាន់ ឲ្យដឹងថា ជំលោះរវាងរូបគេ និង សិស្សច្បង សេន ប៊ុនថេន គឺមិនមែនតែរឿងផ្លែ ទុរេន មួយមុខតែប៉ុណ្ណោះទេ តែអ្វីដែលធ្វើឲ្យគេខឹងបំផុតនោះគឺ សេន ប៊ុនថេន ហៅគេថា អាតឿ។ សោភ័ណ្ឌ បញ្ជាក់បន្ថែមទៀតថា រូបគេស្អប់ណាស់នរណាហៅគេថា អាតឿ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមរំលឹកថា ដើមហេតុដែលអតីតអ្នកប្រដាល់ សេន ប៊ុនថេន ហៅ រឿង សោភ័ណ្ឌ ថា អាតឿ ក៏ដោយសារតែកូនសិស្សលោក ឈិន ខ្វាន់ចៃ រូបនេះបានទៅលេងផ្ទះរបស់ សេន ប៊ុនថេង ហើយនៅពេលដែលរៀបចេញពីផ្ទះ ប៊ុនថេន មកវិញនោះ សោភ័ណ្ឌ ក៏បានយកទុរេនមួយផ្លែមកហូប ហើយក៏បានឲ្យ ប៊ុនថេន ហៅ សោភ័ណ្ឌ ថា អាតឿតែម្តង។ ពាក្យអាតឿនេះ ហើយទើបធ្វើអ្នកទាំង២ ពិសេស រឿង សោភ័ណ្ឌ មានចិត្តខឹងនិងរៀមច្បងរូបនេះ រហូតឈានទៅដល់ហៅគ្នាប្រកួតដាក់ដើមផាន់២០០០ពាន់ដុល្លាក៏បាន ១០០០០ដុល្លាក៏បាន។ ទាក់ទងទៅនឹងរឿងនេះ MSR នឹងព្យាយាមទាក់ទង សេន ប៊ុនថេន ឲ្យបំភ្លឺរឿងនេះដូចគ្នា ព្រោះថា យើងមិនអាចស្តាប់តែសំដីមួយខាងបាននោះទេ៕