អតីតអ្នកប្រដាល់ សឹង្ហ វិច្ឆិកា បានបាត់កូនស្រីវ័យ១៤ឆ្នាំ
អតីតអ្នកប្រដាល់គុនខ្មែរដែលធ្លាប់មានឈ្មោះបោះសំលេងជំនាន់ ឡោ សំណាង ពេជ្រ ប៊ុនធឿន បឺត ខាំ គឺអតីតកីឡាករ សឹង្ហ វិច្ឆិកា បានមានការព្រួយបារម្ភជាខ្លាំង ព្រោះបានបាត់កូនស្រីតែមួយគត់របស់លោក ដែលមានអាយុ១៤ឆ្នាំដូចរូបរាងដែលបានបង្ហាញជូននាពេលនេះ។ លោក សឹង្ហ វិច្ឆិកា បានប្រាប់ឲ្យដឹងថា កូនស្រីរបស់លោក បានបាត់ដំណឹងចំនួន១ថ្ងៃ១យប់ហើយ ដូចនេះបើមានបងប្អូន មិត្តភ័ក្រ រឺក៏មានសាច់ញាតិណាបានទទួលដំណឹងនេះ សូមេត្តាជួយទំនាក់ទំនងមកកាន់រូបលោកផ្ទាល់តាមរយៈលេខទូរស័ព្ទ 081355754 / 085971294។
គួររំលឹកថា អតីតអ្នកប្រដាល់ សឹង្ហ វិច្ឆិកា គឺជាអតីតអ្នកប្រដាល់ដែលមានឈ្មោះល្បីខ្លាំងកំឡុងពីឆ្នាំ២០០០ទៅ២០០៥ ហើយក្រោយពីបញ្ចប់អាជីពជាអ្នកប្រដាល់មក លោកបានប្រកបរបរជាច្រើន ក្នុងនោះនាឆ្នាំ២០១៧លោកគឺជាអ្នករត់ម៉ូតូកង់បី តែក្រោយៗមកទៀតខាង MSR ក៏មិនទាន់ដឹងថា តើលោកនៅតែប្រកបរបរនេះដដែរ រឺក៏ផ្លាស់ប្តូរនោះទេ៕