ចាន់ រតនា ស្តារមុខមាត់ជាថ្មីម្តងទៀតនៅ One Championship
One Championship ជាកម្មវិធីប្រដាល់ដាក់ទ្រុងដ៏ធំបំផុតនៅអាស៊ី ដោយឡែកប្រទេសកម្ពុជា ក៍ជាផ្នែកមួយនៃអាស៊ីផងដែរ ដោយមានវប្បធម៌ដ៍ល្អគួរជាទីមោទន:ក្រៃលែង។ ថ្វីដ្បិតតែកម្ពុជាមានក្បាច់គុនផ្ទាល់ខ្លួនយ៉ាងល្អគាប់ប្រសើរក៍ដោយ ក៍មានកំពូលអ្នកប្រយុទ្ធគុនខ្មែរមួយចំនួនក៍បានហាត់ក្បាច់គុនផ្សេងៗពីប្រភេទកីឡាប្រយុទ្ធគុនចម្រុះ MMA ដោយមួយផ្នែកធំនៃប្រភេទកីឡាប្រយុទ្ធចម្រុះ MMAនេះ មានលាយបញ្ចូលទាំងផ្នែកក្បាច់គុនបុរាណខ្មែរ និងក្បាច់គុនផ្សេងៗមកពីពាសពេញពិភពលោកដូចជា BJJ ជាដើម។
ជាមួយគ្នានេះ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះផងដែរ កីឡាករគុនខ្មែរ ចាន់ រតនា បានផ្តូលឲ្យគូរប្រកួតដែលជាកីឡាករម្ចាស់ផ្ទះជនជាតិឥណ្ឌូនេស៊ី ឲ្យសន្លប់ត្រឹមទឹកទី2 ដោយការប្រើជង្គង់និង កណ្តាប់ដៃចំៗគោលដៅ ជាហេតុនាំឲ្យកីឡាករម្ចាស់ផ្ទះបាត់បង់ភាពម្ចាស់ការលើខ្លួន រហូតត្រូវបានលោកអាជ្ញាកណ្តាលបញ្ឈប់នៅត្រឹមទឹកទី2នេះតែម្តង។
ដូច្នេះលទ្ធផលនេះពិតជាគាប់ប្រសើរខ្លាំងណាស់ដល់ ចាន់ រតនា ផ្ទាល់និងជនជាតិខ្មែរទាំងមូល ដើម្បីឲ្យអន្តជាតិបានឃើញ និងស្គាល់កាន់តែច្បាស់ ពីកម្រិតសមត្ថភាពរបស់កីឡាករគុនខ្មែរ ហើយសម្រាប់ រតនា ផ្ទាល់ខ្លួនក៏មានមុខមាត់កាន់តែខ្លាំងលើឆាកអន្តរជាតិ ក៍ដូចជាកម្មវិធីOne Championshipនេះផងដែរ ។
ស្របពេលជាមួយគ្នានេះដែរ កីឡាការិនីខ្មែរមួយរូបទៀតគឺ អ៊ឹម សុវណ្ណារី ក៍បានផ្តូលកីឡាការិនីបរទេស ឲ្យសន្លប់នៅទឹកទី1 ដូចគ្នា៕