ខែកុម្ភៈនេះគុនខ្មែរចេញអុកឡុកក្រៅប្រទេសច្រើនណាស់ !
ក្នុងខែកុម្ភៈឆ្នាំ២០១៩ កីឡាករគុនខ្មែរដែលត្រូវចេញប្រកួតក្រៅប្រទេសផ្លូវការមានចំនួន ៥រូបនិងកីឡាការិនីចំនួន១រូបដោយពួកគេត្រូវចូលប្រឡូកក្នុងកម្មវិធីធំៗនៅប្រទេសផ្សេងៗគ្នា ស្របពេលដែលនៅមានដំណឹងខ្លះៗថានៅមានកីឡាករគុនខ្មែរមួយចំនួនទៀតដែល ត្រូវចេញប្រកួតក្រៅក្នុងខែនោះបន្តទៀតផងដែរ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់ការប្រកួតក្រៅទាំងនោះរួមមានកម្មវិធីលំដាប់អន្តរជាតិ One Championship នាថ្ងៃទី ១៦ ខែ កុម្ភៈ នាទីក្រុងបាងកក ប្រទេសថៃមានកីឡាករគុនខ្មែរ ឡៅ ចិត្រា ប៉ះអ្នកប្រដាល់ថៃ ស៊ុភើឡេក ខណៈកីឡាការិនី នៅ ស្រីពៅ ជួបកីឡាការិនីម្ចាស់ Rika ishige ។
កម្មវិធី One Championship នេះដដែលនាថ្ងៃទី ២២ ខែ កុម្ភៈ ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី មានកីឡាករគុនខ្មែរពីររូបត្រូវប៉ះអ្នកប្រដាល់បរទេសក្នុងនោះមាន គង់ សំបូរ ត្រូវប៉ះកីឡាករ ចិន Zhang Chenglong ស្របពេល ខុន ស៊ីចាន់ ប៉ះ Rudy Agustian លក្ខណៈ MMA ។
កីឡាករគុនខ្មែរមួយរូបទៀតគឺ ពេជ្រ ម្ទេសខ្មាំង នឹងត្រូវប្រកួតនាថ្ងៃទី ២២ ខែកុម្ភៈ ដូចនឹង កីឡាករ គង់ សំបូរ និង ខុន ស៊ីចាន់ ដែរ ប៉ុន្តែរូបគេត្រូវប៉ះអ្នកប្រដាល់វៀតណាម Nguyen Tran Duy Nhat ក្នុងកម្មវិធី WLC នាទឹកដីប្រទេសភូមា ។
ចំណែកអ្នកលេងកែង ផល សោភ័ណ្ឌ ក៏ចេញក្រៅប្រទេសដែរដោយត្រូវប៉ះអ្នកប្រដាល់ថៃ ក្នុងកម្មវិធី Thai Fight នាថ្ងៃទី ២៣ ខែ កុម្ភៈ នាខេត្តភូកេត ប្រទេសថៃ ។កីឡាករទាំង៦រូបនេះគឺច្បាស់ការដែលចេញប្រកួតនៅក្រៅប្រទេស ខណៈលោក ហ៊ុន ចាន់រាជ ធ្លាប់បញ្ជាក់ថាយ៉ាងហោចណាស់កីឡាករគុនខ្មែរ៨នាក់ត្រូវប្រកួតក្រៅប្រទេស ក្នុងអំឡុងខែកុម្ភៈ នេះ ៕