ឈុត សេរីវាន់ថង ស្គាល់ជើងឯកលើកដំបូង ក្រោយឈ្នះពាន ISI Palm
ទីបំផុតការប្រកួតដណ្តើមពានរង្វាន់ ISI Palm រដូវកាលទី៣ប្រភេទទម្ងន់ ៥៧ គីឡូក្រាមបានរកឃើញ ជើងឯកហើយគឺអ្នកប្រដាល់វ័យក្មេង ឈុត សេរីវាន់ថង ក្រោយឈ្នះពិន្ទុមិត្តរួមជាតិ តាញ់ មករា នៅវគ្គ ផ្តាច់ព្រ័ត្រ នាថ្ងៃអាទិត្យ ទី ០៦ មករា ឆ្នាំ ២០១៩ នេះ ។
នេះជាការឈ្នះជើងឯកលើកដំបូងរបស់អ្នកប្រដាល់ខេត្តបាត់ដំបងក្រោយបានត្រឹមរងជើងឯកចំនួន ពីរលើកកន្លងមកក្នុងនោះមានដណ្តើមខ្សែក្រវាត់ខារ៉ាប៉ាវ ចាញ់ពិន្ទុ ឡុង ជិន និងការប្រកួតកីឡាជាតិលើកទី ២ ចាញ់ពិន្ទុ សុខ ធី ។
ការឈ្នះពាន ISI Palm នេះគឺ ឈុត សេរីវាន់ថង ធ្វើបានកំណត់ត្រាដូចកីឡាករ ឡៅ ចន្ទ្រា ដែលជាម្នាស់ ពានរង្វាន់នេះរដូវកាលទី១ ដោយមិនចាញ់សោះតាំងពីវគ្គសន្សំពិន្ទុរហូតដល់វគ្គផ្តាច់ព្រ័ត្រ ៕