ក្លឹប សាលវ័ន្តគុនខ្មែរ ប្រកាសជ្រើសរើសកូនសិស្ស
លោកគ្រូ ឡុង សាលវ័ន្ត ដែលជាម្ចាស់ក្លឹប ឡុង សាលវ័ន្តគុនខ្មែរ បានសរសេរប្រកាសលើ Facebook ផ្លូវការរបស់លោកថា ៖ មានទទួលសិស្សចូលហ្វឹកហាត់គុនខ្មែរ ព្រឹកហ្វឹកហាត់ចាប់ពីម៉ោង៦ដល់ម៉ោង៨ និង រសៀលហ្វឹកហាត់ចាប់ពីម៉ោង២ដល់ម៉ោង៤។ សូមបញ្ជាក់់ថា ក្លឹបប្រដាល់ ឡុងសាលវ័ន្តគុនខ្មែរ គឺជាក្លឹបមួយដែលមានឈ្មោះល្បីល្បាញជាយូរណាស់មកហើយ ក្នុងនោះក៏ធ្លាប់មានកូនសិស្សជាច្រើនរូបធ្លាប់ដណ្តើមបានខ្សែក្រវ៉ាត់ជាច្រើនមកដាក់តាំងក្នុងក្លឹបជាច្រើនគ្រឿង ក្នុងនោះមាន បឺត ខាំ ឡុង សុភី ឡុង សុវណ្ឌឌឿន ឡុង សំណាង និងគុនខ្មែរជាច្រើនរូបទៀតផងដែរ។

កូនសិស្សនៅក្លឹប ឡុង សាលវ័ន្ត
ហើយមួយរយៈពេលក្រោយនេះ ដោយសារតែលោកមានការមម៉ាញឹកបង្ហាត់ឈុតធំគុនខ្មែរដើម្បីចេញទៅប្រកួតស៊ីហ្គេមនៅប្រទេសហ្វីលីពីន ទើបលោកមិនសូវបានបណ្តុះថ្នាលគុនខ្មែរ ហើយកាលពីពេលថ្មីៗនេះដែល លោកក៏ទើបតែផ្ទេរកីឡាករ២រូបចេញពីក្លឹប ក្នុងកីឡាករ ឡុង វ៉ៃ ទៅកាន់ក្លឹបនាគរាជចតុមុខ និង ឡុង សុភី ទៅកាន់ក្លឹបកុលបុត្រគុនខ្មែរ៕

ក្រុមគុនខ្មែរថ្នាក់ជាតិ