ឈុត សេរីវាន់ថង បកស្រាយមូលហេតុវ៉ៃថយ
មួយរយៈចុងក្រោយនេះ ឈុត សេរីវាន់ថង ប្រកួតមិនដែលចាញ់នោះទេ នឹងទទួលបានការគាំទ្រច្រើនពីអ្នកគាំទ្រតាមរយៈការប្រឹងប្រែងហ្វឹកហាត់និងការឡើងប្រកួតលើសង្វៀនពោពេញទៅដោយឆន្ទៈ និងកម្លាំងស្មារតី ទោះបីយ៉ាងនេះក្តីក៏មានអ្នកគាំទ្រមួយចំនួនតូចបានធ្វើការរិះគន់ចំពោះការវ៉ៃក្បាច់ថយរបស់កីឡាករនៃក្លិប រាហ៊ូខេត្តបាត់ដំបង នេះផងដែរ ។
ទាក់ទងទៅការរិះគន់ពីអ្នកគាំទ្រថារូបគេចូលចិត្តប្រើក្បាច់ថយ សេរីវាន់ថង បានបញ្ជាក់ប្រាប់ថា ខ្ញុំទទួលស្គាល់ការវ៉ៃចូលចិត្តថយ ប៉ុន្តែនេះជាក្បាច់របស់ខ្ញុំ ហើយក៏មិនមែនចេះតែថយរហូតដែរ ពោលគឺមើលតាមដៃគូប្រកួតរបស់ខ្ញុំលើ សង្វៀន តើគេល្អអ្វី ហើយខ្ញុំថយក៏ខ្ញុំវ៉ៃដែរ ពេលខ្លះក៏ខ្ញុំចូលវ៉ៃវិញដែរ ។
ស្តាប់ការបកស្រាយលំអិត៖
សូមបញ្ជាក់ថា ឈុត សេរីវាន់ថង ជាកូនប្រុសរបស់អតីតអ្នកប្រដាល់គុនខ្មែរ ឈុត សេរី ដែលបច្ចុប្បន្ននេះ វាន់ថង ប្រកួតបាន ៨២ ដង ឈ្នះ ៧៧ ហើយធ្លាប់គ្រងពានរង្វាន់ ISI Palm នៅសង្វៀន CNC ខណៈប្រកួតមួយរយៈចុងក្រោយរបស់គេ មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ៕