ទួនប៉េ មកប៉ះជើងខ្លាំងវ័យក្មេង ឈុត សេរីវាន់ថង ម្តងទៀត
ក្រោយចាញ់ ឈុត សេរីវាន់ថង កាលពីថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅអ្នកប្រដាល់ចាស់វស្សារបស់ថៃ ទួនប៉េ បានសុំសាកជាមួយអ្នកប្រដាល់គុនខ្មែរវ័យក្មេងរូបនេះម្តងទៀតនាថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ក្នុងកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ ដែលចាប់ផ្តើមពីម៉ោង ៨.៣០ នាទីព្រឹកតទៅ នាសង្វៀន CBS ។
ក្រោយប្រលងជាប់បាក់ឌុបនិងបានវិលចូលសង្វៀនគុនខ្មែរវិញ សេរីវាន់ថង មិនទាន់ស្គាល់ពាក្សថាចាញ់នោះទេ ដោយបានយកឈ្នះជើងខ្លាំងមួយចំនួនរបស់ថៃដូចជា ភិតសាយឈុន និង វិថៈយ៉ាយុទ្ធ ជាដើម ចំណែក ទួនប៉េ ដែលជាអ្នកប្រដាល់ ចាស់វស្សាមួយរូបដែលមានបទពិសោធនៅប្រទេសកម្ពុជាច្រើននឹងមិនងាយចាញ់ការប្រកួតនោះទេ ពោល២៤ប្រកួតនៅស្រុកខ្មែរឈ្នះ ២១ និងចាញ់តែ ៣ដងតែប៉ុណ្ណោះ ពោលធ្លាប់ចាញ់ ថុល មករា ឡុង សំណាង និង ឈុត សេរីវាន់ថង នេះតែម្តង ខណៈធ្លាប់ចាញ់ ឃីម បូរ៉ា ម្តងដែរបន្ទាប់ពីការប្រកាសអោយឈ្នះហើយត្រូវបានសហព័ន្ធកាត់ក្តីអោយចាញ់វិញ ក្រោយបានពិនិត្យការប្រកួតរបស់ពួកគេជាថ្មីម្តងទៀតក្រោយចប់ការប្រកួត ៕