ហ៊ុន ចាន់រាជ កំពុងចរចាជាមួយកម្មវិធីក្រៅប្រទេសដើម្បីនាំ ម៉ឺន សុភា ទៅវ៉ៃ
តាមការសន្យាលោក ហ៊ុន ចាន់រាជ ប្រភិភូដឹកនាំកីឡាករគុនខ្មែរចេញប្រកួតក្រៅប្រទេសបានបង្ហើបថាបានឈានដល់ការចរចាយក ម៉ឺន សុភា ចេញប្រកួតក្រៅប្រទេសតាម ការចង់បានរបស់លោកគ្រូ ធន់ សុភា ដែលជាគ្រូបង្វឹកនៃក្លិបប្រដាល់ក្រសួងការពារជាតិដែលចង់នាំកូនសិស្សរបស់លោក ម៉ឺន សុភា ប្រកួតនៅក្រៅប្រទេស ។
ម្ចាស់ក្លិប Cambodian Top Team បញ្ជាក់ថាទំនាក់ទំនងរបស់លោក និង លោកគ្រូ ធន់ សុភា រាប់អានគ្នាដូចបងប្អូនដោយបានស្គាល់គ្នាយូរណាស់មកហើយ ដូចនេះលោកសន្យាថានឹងជួយតាមការចង់បានរបស់ ធន់ សុភា ដើម្បីអោយកូនបានចេញប្រកួតក្រៅប្រទេស ហើយពេលនេះលោកកំពុងចរចាជាមួយកម្មវិធី ផ្សេងៗនៅក្រៅប្រទេសជាពិសេសនៅ One Championship លក្ខណៈ Kickboxing ។
ម៉ឺន សុភា ធ្លាប់មានបទពិសោធប្រកួតក្រៅប្រទេសកន្លងមករួចហើយដូចជានៅប្រទេសបារាំងឈ្នះ ហើយប្រកួតនៅប្រទេសថៃកម្មវិធី សាងាំអាស៊ានហ្វៃបានផ្តួល ម្ចាស់ផ្ទះ កងស្យាម ក្នុងទឹកទី២ និងប្រកួតនៅម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទទួលបានមេដាយប្រាក់ ៕