អ្នកចាំទី Iker Casillas អាចនឹងព្យួរស្រោមដៃពីពិភពបាល់ទាត់ ក្រោយគាំងបេះដូងកាលពីដើមខែនេះ
អ្នកចាំទីចាស់វស្សា Iker Casillas អាចនឹងសម្រេចចិត្តព្យួរស្រោមដៃពីអាជីពបាល់ទាត់ ដោយសារមូលហេតុគាំងបេះដូងកាលពីដើមខែនេះ បន្ទាប់ពីចំណាយពេលលើទីលានអស់២១ឆ្នាំ។
យោងតាមការបញ្ចាក់របស់ Dailymail បានឱ្យដឹងថា ការប្រកាសជាផ្លូវការនឹងធ្វើឡើងឆាប់ៗ ខណៈអតីតសមាជិកក្រុមគោជល់អេស្ប៉ាញបានចាកចេញពីមន្ទីរពេទ្យកាលពីដើមខែជាមួយនឹងភរិយាខ្លួន ក្រោយគាំងបេះដូងក្នុងអំឡុងពេលហ្វឹកហាត់ជាមួយ FC Porto។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរឱ្យដឹងថា បុរសវ័យ៣៧ឆ្នាំបានរងបញ្ហាគាំងបេះដូង អំឡុងពេលហ្វឹកហាត់ជាមួយក្លឹប Porto កាលពីថ្ងៃពុធសប្តាហ៍មុន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវះកាតភ្លាមៗ។
យ៉ាងណាក្តី អតីតប្រធានក្រុម Real Madrid បានចាកចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែរូបគេនឹងមិនអាចត្រលប់ចូលទីលានប្រកបអាជីពបាលទាត់បានទៀត នេះបើតាមការបញ្ជាក់របស់គ្រូពេទ្យបេះដូងអេស្ប៉ាញ។