Fulham ឡើង Premier League សាជាថ្មី
ក្លិបបាល់ទាត់ Fulham ទទួលបានកៅអីវិលទៅកាន់ក្របខណ្ឌ Premier League វិញហើយសម្រាប់រដូវកាល២០២០/២០២១ ក្រោយឈ្នះ Brentford ក្នុងវគ្គផ្ដាច់ព្រ័ត្រ Play-Off ដោយលទ្ធផល២ទល់នឹង១ នាកីឡដ្ឋាន Wembley នៅថ្ងៃអង្គារ ទី០៤ ខែសីហា។
មុនចូលដល់វគ្គផ្ដាច់ព្រ័ត្រ Fulham បញ្ចប់នៅលេខ៤ ហើយទម្លាក់ Cardiff City ខណៈក្រុមលេខ៣ Brentford ឈ្នះ Swansea City។
ក្នុងការប្រកួតចុងក្រោយយកកៅអីទៅកាន់ក្របខណ្ឌកំពូលអង់គ្លេស ពុំមានក្រុមណាទាត់បញ្ចូលទីគ្នាបានឡើយនៅម៉ោងធម្មតា៩០នាទី ពោលត្រូវរង់ចាំដល់នាទី១០៥ ទើប Joe Bryan ទាត់ហ្វ្រីឃីកពីចម្ងាយបញ្ចូលទីនាំមុខ។ ដល់នាទី១១៧ Bryan ដដែលបន្ថែមបានគ្រាប់ទីមួយ ហើយ Brentford ក៏វាយបកមួយគ្រាប់ដោយការតែតបញ្ចូលទីពី Henrik Dalsgaard នៅនាទី១២០+៤ទៅហើយ។
គួររំឭកថា Fulham ដែលធ្លាប់បានលេខពីរ Europa League ឆ្នាំ២០១០ ត្រូវកាត់ចេញពី Premier League ក្រោយចប់រដូវកាល២០១៨/២០១៩។ បច្ចុប្បន្នកំពុងដឹកនាំដោយអតីតប្រធានក្រុម Scott Parker។ ពួកគេរួមដំណើរទៅក្របខណ្ឌកំពូលជាមួយ Leeds United និង West Bromwich Albion៕