Man Utd ត្រៀមចាប់យកខ្សែការពារ Cristian Romero របស់ Atalanta
(BC-99)
បិសាចក្រហមកំពុងរក្សាចំណាប់អារម្មណ៍លើខ្សែការពារអន្តរជាតិអាហ្សង់ទីន Cristian Romero របស់ Juventus ដែល Atalanta បានខ្ចីយកទៅលេងកាលពីរដូវកាលមុន។
មិនត្រឹមតែក្រុមបិសាចក្រហម Manchester United នោះទេដែលបានបង្ហាញការចាប់អារម្មណ៍លើកីឡាករវ័យ ២៣ ឆ្នាំរូបនេះតែរូបគេក៏កំពុងតែមានភាពទាក់ទាញដល់បណ្តារក្លិបជាច្រើននៅក្របខ័ណ្ឌ Premier League ដែលមាន ហង្សក្រហម Liverpool និង ស្ករគ្រាប់ Everton ក៏មានចិត្តចង់បានខ្សែការពារកណ្តាលរូបនេះដែរ។
យោលទៅលើសារព័ត៌មានកីឡា L’Eco Di Bergamo បានឱ្យថាក្រុម United របស់មហាសេដ្ឋីអាមិរិច Glazer បានត្រៀមទឹកប្រាក់ ៣៨ លានផោន ដើម្បីទិញយកខ្សែការពាររូបនេះនៅរដូវក្តៅខាងមុខ។
រីឯក្លិប Atalanta ឯណោះវិញក៏មានបំណងធ្វើឱ្យមានកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ដើម្បីយក Romero លេងឱ្យក្លិបរបស់ខ្លួនផងដែររួចសឹមលក់យកលុយចំណេញតែម្តង។