
សម ថារ័ត្ន ប្រាប់មូលហេតុដែលរូបនាងបានទៅដល់ផ្ទះ ប៉ាគីអាវ
កីឡាការិនីល្បុក្តតោ សម ថារ័ត្ន ដែលបងប្អូនមានការភ្ញាក់ផ្អើលកាលពីថ្ងៃម្សិលមិញ ក្រោយពីរូបនាងបានទៅដល់ផ្ទះស្តេចប្រដាល់ហ្វីលីពីន ប៉ាគីអាវ នៅឯសហរដ្ឋអាមេរិក។ សម ថារ័ត្ន បានឲ្យដឹងថា៖ តាមពិតទៅ នេះគឺជារឿងចៃដន្យដែលនឹកស្មានមិនដល់ ដើមឡើយគឺរូបនាងមានគោលបំណងមកសហរដ្ឋអាមេរិករួមជាមួយមិត្តភ័ក្រ្ត ដើម្បីទៅប្រម៉ូតក្បាច់គុនល្បុក្តតោក្នុងកម្មវិធី “ការរស់ឡើងវិញនៅក្បាច់គុនល្បុក្តតោ”តែប៉ុណ្ណោះ តែដោយសាររូបនាងមានមិត្តភ័ក្រ្តម្នាក់ដែលធ្វើការនៅក្នុងក្រុមរបស់ ប៉ាគីអាវ ហើយគួបផ្សំដែលផ្ទះកីឡាករ ប៉ាគីអាវ នៅក្នុងរដ្ឋ ឡូអែនជីលេស នេះស្រាប់ ហើយមិត្តភ័ក្រ្តរបស់នាងដែលមានឈ្មោះថា Robert Lyons ក៏មានបំណងចង់ណែនាំឲ្យជួប ប៉ាគីអាវ ផងនោះ ក៏បានទៅចូលរួមហូបបាយជុំគ្នាជាមួយ ប៉ាគីអាវ តែម្តង។
បើនិយាយអំពីអារម្មណ៍វិញ កីឡាការិនីល្បុក្តតោ សម ថារ័ត្ន ក៏បានរៀបរាប់ឲ្យដឹងដែរថា៖ នេះគឺជាឪកាសដែលរូបនាងនឹកស្មានមិនដល់ ហើយក៏ជារឿងចៃដន្យបំផុតផងដែរ ព្រោះថា ក្នុងចំណោមក្រុម ប៉ាគីអាវ ទាំងមូលដែលហូបបាយជុំគ្នា គឺមានតែរូបនាងម្នាក់គត់ដែលជាកីឡាការិនីល្បុក្តតោជនជាតិខ្មែរ ហើយអារម្មណ៌នេះគឺរូបនាងនឹងមិនអាចបំភ្លេចបាននៅក្នុងឆាកជីវិតមួយនេះ៕