
ឡុង សុវណ្ណឌឿន តាំងចិត្តហ្វឹកហាត់សារជាថ្មីគ្រោងឡើងប្រកួតវិញ

ឡុង សុវណ្ណឌឿន
បន្ទាប់ពីផ្អាក់ការប្រកួតលើសង្វៀនមួយរយៈ ពេលនេះកីឡាករគុនខ្មែរ ឡុង សុវណ្ណឌឿន បានតាំងចិត្តប្រឹងប្រែងហ្វឹកហាត់សារជាថ្មីក្នុងគោលបំណងគ្រោងឡើងប្រកួតវិញនៅដើមខែមិថុនា ខាងមុខនេះ ។អ្នកប្រដាល់នៃក្លិបសាលវ័ន្តកីឡាបាត់មុខពីសង្វៀនមួយរយៈដោយសារជាប់រវល់ជាមួយមុខជំនួញ ដែលធ្វើអោយការប្រកួតធ្លាក់ចុះ សម្រាប់មួយរយៈចុងក្រោយ ។

ឡុង សុវណ្ណឌឿន
គួរំលឹកថា ឡុង សុវណ្ណឌឿន ចាប់ផ្តើមធ្លាក់សមត្ថភាពក្រោយចប់ការប្រកួតដណ្តើមខ្សែក្រវាត់គោជល់ វគ្គ៨ ដែលធ្លាក់ក្នុងវគ្គជម្រុះ ក្រោយមកការប្រកួតជាបន្តបន្ទាប់មិនសូវជាបានជោគជ័យ ជាពិសេសការប្រកួតចាញ់ក្នុងកម្មវិធី ថៃហ្វៃ នៅទឹកដីប្រទេសថៃ ។

ឡុង សុវណ្ណឌឿន
សូមបញ្ជាក់ថា ជាងពីរសប្តាហ៍ហើយដែល ឡុង សុវណ្ណឌឿន បានហ្វឹកហាត់ជាមួយអតីតមិត្តរួមគ្រូ បឺត ខាំ ដើម្បីត្រៀមខ្លួនប្រកួតអន្តរជាតិនៅដើមខែមិថុនា ខាងមុខនេះ ៕

ឡុង សុវណ្ណឌឿន