
ឮថា កីឡាករគុនខ្មែរម្នាក់ដកខ្លួនពី Thai Fight វិញហើយក្រោយផ្ទុះការរិះគន់ខ្លាំង
ក្រោយមានព្យុះនៃការរិះគន់មិនសំចៃពីអ្នកគាំទ្រគុនខ្មែរតាំងពីថ្ងៃពុធ ទី២២ ខែមិថុនា មក ក៏ស្រាប់តែព្រឹកនេះ ក៏មានលេចឮដំណឹងថា កីឡាករគុនខ្មែរម្នាក់ក្នុងចំណោម២នាក់បានសម្រេចចិត្តដកខ្លួនពីការប្រកួត Thai Fight នៅស៊ីសាកេត ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ខាងមុខ។
លោក សំណព្វ អតីតប្រធានកីឡា PNN បានសរសេរថា “៖មានគេខ្សឹបប្រាប់ខ្ញុំថា ម្នាក់ក្នងចំណោមពួកគេ បានសម្រេចចិត្តមិនទៅចូលរួមហើយ។”
គួរដឹងដែរថា មានការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីឃើញរូបភាពស្ដីពីកីឡាករគុនខ្មែរ២រូបដែលមិនស្ថិតក្នុងលំដាប់កំពូលត្រូវបានផ្គូផ្គងឲ្យប៉ះជើងខ្លាំងថៃនៅ Thai Fight។ ក្នុងនោះ លី រិទ្ធី ត្រូវបានផ្គូផ្គងប៉ះស៊ុដសាខន ខណៈ សូដា សុជាតិ ត្រូវជួប P.T.T។ អ្នកគាំទ្រចាត់ទុកការរៀបចំនេះដូចយកពងមាន់ទៅជល់នឹងដុំថ្ម៕