វង្ស វិឆ័យ មកសង្វៀន CNC លើកដំបូងត្រៀមផ្តួលអុីរ៉ង់ឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល
បទពិសោធប្រកួតអន្តរជាតិច្រើនរួចមកហើយ ប៉ុន្តែសង្វៀន ស៊ី អ៊ិន ស៊ី ជាការបង្ហាញខ្លួនលើកទី១ របស់អ្នកប្រដាល់គុនខ្មែរនៃក្លិបឆ័ត្រយោង៩១១ វង្ស វិឆ័យ ដោយសប្តាហ៍នេះរូបគេនឹងប្រកួតជាមួយ អ្នកប្រដាល់អ៊ឺរ៉ង់ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ។
កូនសិស្សរបស់លោក ហង្ស សឿន បានបង្ហាញអារម្មណ៍សប្បាយរីករាយក្នុងការមកប្រកួតអន្តរជាតិ នៅសង្វៀន CNC ឬស្សីកែវ ។ សម្រាប់ដៃគូវិញទោះបីមិនធ្លាប់ប្រកួតជាមួយគ្នា ប៉ុន្តែកីឡាករបរទេស ក្រៅពីប្រទេសថៃរូបគេបានជួបច្រើនរួចមកហើយដូចនេះមិនមានអ្វីដែលប្លែកនោះទេសម្រាប់ការប្រកួតនេះ ។
សូមបញ្ជាក់ថា វង្ស វិឆ័យ នឹងធ្វើការប្រកួតជាមួយកីឡាករអ៊ឺរ៉ង់ អាមីរី មីកាអ៊ែល លើប្រភេទទម្ងន់ ៦៩ គីឡូក្រាមក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់នាថ្ងៃ សៅរ៍ ទី ២២ កុម្ភៈ ដែលផ្សាយផ្ទាល់ចាប់ពីម៉ោង ៦ ល្ងាចតទៅពីស្ថានីយ៍ទូរទស្សន៍ CNC ៕