មូលហេតុដែលសង្វៀន Super Champ ចាប់អារម្មណ៍កីឡាករគុនខ្មែរខ្លាំង
មួយរយៈនេះសង្វៀន Muay Thai Super Champ របស់ថៃកំពុងចាប់អារម្មណ៍លើកីឡារកគុនខ្មែរយ៉ាងខ្លាំង ដោយរាល់សប្តាហ៍ក្នុងកម្មវិធីនេះតែងតែមានមុខកីឡាករគុនខ្មែរប្រកួតជាបន្តបន្ទាប់ជាពិសេសទើបតែ រៀបចំការប្រកួតធំមួយរវាងកីឡាករខ្មែរ៧នាក់ទល់នឹងកីឡាករថៃ៧នាក់ដណ្តើមពានផងដែរ ។
កត្តាធ្វើអោយកម្មវិធីប្រដាល់មួយនេះចាប់អារម្មណ៍លើគុនខ្មែរដោយសារតែ ឥទ្ធិពលអ្នកគាំទ្រគុនខ្មែរយើង ពោលពួកគេសង្កេតឃើញថារាល់កីឡាករខ្មែរប្រកួតម្តងៗតែងតែមានអ្នកគាំទ្រខ្មែរទៅទស្សនាផ្ទាល់នៅសង្វៀនមួយនេះ ហើយសម្រាប់ក្នុងប្រព័ន្ធផ្សព្វផ្សាយវិញចេញជាហូរហែ ជាពិសេសពេលកម្មវិធី Live ក្នុង Facebook ចំនួនអ្នកមើលកើនឡើងខ្លាំង ហើយភាគច្រើនជាប្រជាជនកម្ពុជាតែម្តង ។ ចំណែករឿងមួយទៀត ដែលគេចង់បានកីឡាករខ្មែរទៅប្រកួតគឺ ឆន្ទៈរបស់កីឡាករខ្មែរខ្លាំង ពោលរាល់កីឡាករខ្មែរប្រកួត មិនដែលអ្នកទស្សនានៅទីនោះរិះគន់រឺមិនពេញចិត្តទេ ដោយសារការវ៉ៃរបស់គុនខ្មែរមានក្បាច់ជក់ចិត្តធ្វើអោយអ្នកទស្សនាទាំងបរទេសទាំងម្ចាស់ផ្ទះចាប់អារម្មណ៍ខ្លាំង និងស្រៀវសាច់ រន្ធត់ ដក់ជាប់ក្នុងអារម្មណ៍ ។
សូមបញ្ជាក់ថា កម្មវិធីដែលធ្វើឡើងរាល់ថ្ងៃអាទិត្យ នេះក្នុងអំឡុងខែកក្កដា មានគុនខ្មែរត្រៀមចេញទៅ ប្រកួតជាច្រើននាក់ក្នុងនោះបើមិនប្រែប្រួលទេ សេក គឹមសាន្ត ប្រកួតថ្ងៃអាទិត្យ នេះ ហើយថ្ងៃទី ១៤ មាន អេរ៉ាវាន់ ចាន់រាជ(សម សីហា ) និង ធឿន វិថាត់ (សោម ថូណា)ខណៈ រិន សារ័ត្ន និង លី ភា ប្រកួតថ្ងៃអាទិត្យ ទី២១ និងថ្ងៃទី ២៨ មាន គង់ សំបូរ និង ធន់ ចាន់តាក់ ៕