
គ្រូ រិគី បបួលលោកគ្រូ ធន់ សុភា ដាក់អង្ករ២បាវ ក្នុងជំនួប ឡុង ជិន និង តាញ់ មករា
អតីតគ្រូប្រដាល់គុនខ្មែរ ដែលសព្វថ្ងៃជាតារាចម្រៀង និង តារាសម្តែង គឺលោក រិគី កើតក្តីនៅមិនសុខ ម្យ៉ាងវិញទៀត ក៏ចង់ជួយលើកទឹកចិត្តដល់អតីតកូនសិស្សរបស់ខ្លួនផងដែរនោះ ក៏បានបង្ហោះតាមរយៈ Facebook ផ្ទាល់ខ្លួនដោយបបួលលោកគ្រូ ធន់ សុភា ដាក់អង្កម្នាក់២បាវ ពោលគឺលោក រិគី ភ្នាល់ថា អតីតកូនសិស្សរបស់លោកគឺកីឡាករ ឡុង ជិន និង ឈ្នះ តាញ់ មករា ដែលជាកូនសិស្សរបស់លោកគ្រូ ធន់ សុភា ហើយបើ ឡុង ជិន ចាញ់ តាញ់ មករា មានន័យថាលោកចាញ់អង្ក២បាវ តែយ៉ាងណាក្តីក៏មិនទាន់ឃើញមានការឆ្លើយតបពីសំណាក់លោកគ្រូ ធន់ សុភា នៅឡើយទេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ លោកគ្រូ រិគី ក៏បានប្រាប់ MSR ឲ្យដឹងថា៖ ការដែលលោកបបួលលោក ធន់ សុភា ដាក់អង្កម្នាក់២បាវ មិនមែនជាន័យចង់ឈ្នះចាញ់ឌឺដងអ្វីនោះទេ គ្រាន់តែលោកចង់ឲ្យមានការប្លែក និង មានការចាប់អារម្មណ៍សម្រាប់ជំនួបអ្នកទាំង២តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ឡុង ជិន និង ប្រកួតជាមួយ តាញ់ មករា នៅថ្ងៃអាទិត្យស្អែកនេះ ក្នុងវគ្គដណ្តើមខ្សែក្រវ៉ាត់ប្រាក់នៅស្ថានីយ៍ទូរទស្សន៍ PNN ចាប់ពីម៉ោង១២កន្លះថ្ងៃត្រង់តទៅ៕