ចាញ់មែន! តែកីឡាកថៃ ផាន់ ផាយ៉ាក់ បោះសំដីមើលស្រាល ឃីម ឌីម៉ា
បន្ទាប់ពីនាគខ្មៅ ឃីម ឌីម៉ា ផ្តួលអតីតតារា Thai Fight ដែលមកប្រកួតនៅស្រុកខ្មែរជាលើកទីមួយ ផាន់ ផាយ៉ាក់ អោយបោះបង់ការប្រកួតត្រឹមទឹកទី៣នាព្រឹកថ្ងៃអាទិត្យ ទី ២៧ នេះនាសង្វៀន អាស៊ីអាគ្នេយ៍ ។
ស្រាប់តែថ្មីៗនេះ ផាន់ ផាយ៉ាក់ បានបោះសំដីដាក់ ឌីម៉ា ថា ៉ ការរចាញ់នេះគឺចាញ់មិនអស់ចិត្តឡើយ ពីព្រោះគេវ៉ៃកែងលឿនពេកគឺមិននឹកស្មានដល់ឡើយ។ បើមានឪកាសក្រោយ ខ្ញុំចង់មកប្រកួតសងសឹកម្តងទៀត ពីព្រោះក្រៅពីក្បាច់វ៉ៃកែង រូបគេហាក់ដូចជាមិនខ្លាំងជាងខ្ញុំទេ ៉។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ថា ផាន់ ផានយ៉ាក់ នេះមុនមកប្រកួតមានដំណឹងពីអ្នកដឹកនាំកីឡាករថៃ មកថាមានតម្លៃខ្លួនថ្លៃជាងកីឡាករថៃដែលមកប្រកួតនៅស្រុកខ្មែរកន្លងមកពោលប្រហែល ៣ពាន់ដុល្លារឯណោះ ពីព្រោះរូបគេជាជើងខ្លាំងមានសមត្ថភាពខ្ពស់ហើយបទពិសោធច្រើន ប៉ុន្តែនូវតែមិនអាចធ្វើអ្វីបានទៅលើម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជា ។
ប្រភព: Facebook