អ្នកភូមិត្រពាំងប្រាសាទបង្កើតក្លិបប្រដាល់គុនខ្មែរដើម្បីក្មេងៗងាកមកលេងកីឡា
ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ បានបើកក្លិបប្រដាល់មួយក្នុងគោលដំណងដើម្បីអោយកាត់បន្ថយក្មេងៗដើរផ្លូវខុសក្នុងសង្គមដូចជាការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តិបទល្មើសផ្សេងៗ ដែលខុសច្បាប់ក្នុងសង្គម ហើយងាកមកលេងកីឡាដោយហ្វឹកហាត់ប្រដាល់គុនខ្មែរដែលជាកេរ្តិ៍មរតកដូនតាខ្មែរ ។
លោក វ៉ាន់ វេត ដែលជាគ្រូបង្វឹកនៅក្លិប អបរំកាយត្រពាំងប្រាសាទ បានប្រាប់ MSR SPORT ថា ក្លិបរបស់លោកទើបតែបានបង្កើតនៅចុងឆ្នាំ២០១៩ នេះនោះទេ ដោយមានគាំទ្រពីខាង មន្ទីរអបរំស្រុក និងខេត្ត ផងដែរ ហើយការបង្កើតនេះគឺគោលដំណងព្រោះស្រលាញ់គុនខ្មែរ ហើយចង់អោយក្មេងៗចូលរួមលេងកីឡាអោយបានច្រើន ដើម្បីកុំអោយពួកគេទំនេរដើរលេង រឺធ្វើអ្វីដែលសង្គមស្អប់ខ្ពើម ។ ក្លិបប្រដាល់មានសិស្សកំពុងហ្វឹកហាត់ប្រហែល១០នាក់ដោយភាគច្រើនជាក្មេងៗក្នុងភូមិផ្ទាល់តែម្តង ប៉ុន្តែដោយសារទើបបង្កើតដូចនេះក៏មានការខ្វះខាតសម្ភារៈហ្វឹកហាត់ខ្លះៗផងដែរ ៕