![](https://www.msrsport.com/wp-content/uploads/2020/08/175.jpg)
ខាំ ខ្លានាង និយាយអំពីចំណុចខ្សោយរបស់ ហ៊ីម សេរី
ក្រោយពីរបួសបែកជាច្រើនថ្នេរនៅលើចិញ្ចើមបានធ្វើអ្នកប្រដាល់មាឌល្អិតចិត្តដំរី ហ៊ីម សេរី បានប្រាប់ទៅប្អូនប្រុសរបស់ខ្លួន ហ៊ីម គឹមរៀង ថា រូបគេអស់អារម្មណ៍ប្រកួតជាមួយនិង ខាំ ខ្លានាង ទៀតហើយ ដោយជួបបីដងចាញ់ទាំង៣ដង នេះបើយោងតាមការរៀបរាប់របស់ ខាំ ខ្លានាង ដែល ហ៊ីម គឹមរៀង ជាអ្នកប្រាប់។
![](https://www.msrsport.com/wp-content/uploads/2020/08/176.jpg)
ខាំ ខ្លានាង និង ហ៊ីម សេរី
ជាក់ស្តែងការជួបគ្នាលើកចុងក្រោយរវាង ខាំ ខ្លានាង និង ហ៊ីម សេរី បានធ្វើឲ្យ សេរី រងរបួសបែកជាច្រើនថ្នេរ។ ជាមួយគ្នានេះ ខាំ ខ្លានាង បានរៀបរាប់ប្រាប់ MSR SPORT ថា៖ របួសនៅលើត្របក់ភ្នែករបស់ សេរី គឺរូបគេមានបំណងចង់វ៉ៃកែងឲ្យបែកតែម្តង។ ខ្លានាង ក៏បាននិយាយបន្ថែមទៀតថា សេរី ឥឡូវនេះ មិនដូចជា សេរី ពីមុនឡើយ ពោលគឺ ពីមុនមានកំលាំងខ្លាំង ដោយចូលចាប់ឡាំគ្នាម្តងៗ រូបគេពិតបាកក្នុងការចាប់ជាមួយណាស់ តែឥឡូវនេះ សេរី រាងទន់ជាងមុនច្រើន ដែលជាហេតុធ្វើឲ្យរូបគេអាចយកឈ្នះជាប់ៗគ្នាបានបែបនេះ បើនិយាយអំពីក្បាច់ប្រកួតវិញ សេរី ពូកែតែទាត់ និង ចូលឡាំតែប៉ុណ្ណោះ។ ជាបន្តសូមអញ្ជើញទស្សនាវីដេអូដែល ខាំ ខ្លានាង និយាយពី ហ៊ីម សេរី ទាំងអស់គ្នា…