Hun Sen Cup៖ រកឃើញ៣ក្រុមឡើងទៅវគ្គ ៨ ក្រុមថ្នាក់ជាតិ ក្នុងនោះមានខេត្តព្រៃវែងដែរ
ការប្រកួតពានរង្វាន់សម្តេចអគ្គសេនាបតីហ៊ុន សែន ថ្នាក់ជាតិឆ្នាំ២០២០ បានបញ្ចប់ជើងទី២ ចំនួន ៣គូ ខណៈដែលរកឃើញបីក្រុមកក់កៅអីវគ្គ ៨ ក្រុមចុងក្រោយ រួមមាន ខេត្តព្រៃវែង, គិរីវង់សុខសែនជ័យ និង ណាហ្គាវើលដ៍ ស្របពេលដែល វិសាខា លុត ខេត្តត្បូងឃ្មុំ ៩ ទល់ ០ នាជំនួបជើងទី១ នៅមុននេះបន្តិច។
ខេត្តព្រៃវែង ពិតជាអស្ចារ្យបន្ទាប់ពីបានទម្លាក់ក្រុមក្នុងលីគកំពូលកម្ពុជា អង្គរថាយហ្គឺរ ដោយលទ្ធផលទាំងពីជើង ៥ ទល់ ៤ ចំណែងក្រុម គិរីវង់សុខសែនជ័យ យកឈ្នះ នគរបាលជាតិ ដោយបាល់កាត់ក្តី ១១មែត្រ ៤ ទល់ ៣ ស្របពេលដែល ណាហ្គាវើលដ៍ ទទួលជ័យជម្នះលើ អគ្គិសនីកម្ពុជា ទាំងពីរជើង ៤ ទល់ ២ ។
ដូច្នេះហើយ ក្រុមខេត្តព្រៃវែង គឺជាក្រុមឡើងមកពីថ្នាក់ខេត្តដំបូងដែលទទួលទទួលបានកៅអីវគ្គ ៨ ក្រុម នេះសរបញ្ជាក់អោយឃើញថាពិតជាសាកសមក្រុមជើងឯកថ្នាក់ខេត្តពិតប្រាកដមែន ខណៈដែល ៣ ក្រុមដែលឡើងមកផ្សេងទៀតកំពុងត្រូវបានគូរប្រកួតស៊ុតយា៉ងចាស់ៗដៃ ៕