U22 ឡាវកោះហៅកីឡាករពីក្រៅប្រទេស៣នាក់ត្រៀមស៊ីហ្គេម២០២៣
សហព័ន្ធកីឡាបាល់ទាត់ឡាវបានប្រកាសកីឡាករចំនួន ២៥នាក់ ទៅហ្វឹកហាត់នៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ ក្នុងនោះក៏មានកីឡាករ៣នាក់កំពុងលេងបាល់នៅបរទេស។ កីឡាករទាំងបីដែលបានរៀបរាប់ខាងលើរួមមាន Theo Klein ខ្សែបម្រើកើតឆ្នាំ ២០០១ ដែលលេងឱ្យ Omaha Mavericks (សហរដ្ឋអាមេរិក), Roman Angot ខ្សែបម្រើកើតឆ្នាំ 2001 នៃក្លិប Bahlinger SC (លីគទី៤ នៅប្រទេសអាឡឺម៉ង់) និង Victor Ngovinassack ដែលជាកីឡាករប្រយុទ្ធ។ នៃក្លឹប Montceau (លីគទី៤ នៅប្រទេសបារាំង) ។
យោងតាមគេហទំព័ររបស់ Omaha Mavericks កីឡាករ Theo Klein មានកម្ពស់ 1.8 ម៉ែត្រ និងកំពុងលេងឱ្យក្រុមយុវជន។ កាលពីរដូវកាលមុន Theo Klein ស៊ុតបាន៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៣លើកក្នុងការបង្ហាញខ្លួន១១លើក។ ទន្ទឹមនឹងនេះ Roman Angot លេងបាន២១ដងក្នុងក្របខណ្ឌទី៤របស់អាល្លឺម៉ង់ និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន១លើក។
កីឡាករ U22 ឡាវ និងគ្រូបង្វឹកលោក Michael Weiss បានមកដល់ទីក្រុងរីយ៉ាដ (អារ៉ាប៊ីសាអូឌីត) កាលពីយប់មិញ។ តាមការគ្រោងទុក U22 ឡាវ នឹងហ្វឹកហាត់នៅទីនេះចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៥ ខែមេសា។ នៅថ្ងៃទី ២៦ ខែមេសា ក្រុមទាំងមូលនឹងហោះហើរមកកម្ពុជា ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ U22 ឡាវ ស្ថិតក្នុងពូល B រួមជាមួយ U22 វៀតណាម U22 ថៃ U22 សិង្ហបុរី និង U22 ម៉ាឡេស៊ី។