Ancelotti ថា ជំនួប Chelsea មិនទាន់ចប់ទេ
លោក Carlo Ancelotti គ្រូបង្គោល Real Madrid ទទូចថា ជំនួប Chelsea ក្នុងវគ្គ៨ក្រុមចុងក្រោយ UEFA Champions League នៅមិនទាន់ចប់នៅឡើយទេ ទោះក្រុមរបស់លោកអាចឈ្នះជើងទី១ដោយលទ្ធផល២ទល់នឹង០។
Karim Benzema និង Marcos Asensio ជាអ្នករកគ្រាប់បាល់ទាំង២គ្រាប់នេះ។
លោក Carlo Ancelotti បានថ្លែងថា “៖ កុំភ្លេចថា Chelsea ជាក្រុមល្អដែលមានកីឡាករល្អៗ។ យើងឈ្នះ ២-០ ហើយបានទាញយកប្រយោជន៍ពីការប្រកួតនេះ។ វាមិនទាន់រួចរាល់ទេ។ យើងត្រូវតែតស៊ូ និងលះបង់នៅ Stamford Bridge ។ នេះជារឿងធម្មតាទេ វាជាវគ្គ៨ក្រុមចុងក្រោយនៃ Champions League។ យើងពេញចិត្តចំពោះហ្គេមនេះ។ វាជាការប្រកួតដ៏ល្អមួយ ហើយយើងត្រូវតែត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់។”
ជើងទី២នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា៕