Chelsea គ្រោងយក Lampard ធ្វើអ្នកចាត់ការស្ដីទីដល់ដាច់រដូវកាល
BBC រាយការណ៍ថា Chelsea ត្រៀមតែងតាំងលោក Frank Lampard ជាអ្នកចាត់ការស្ដីទីរហូតដល់ដាច់រដូវកាល២០២២/២០២៣។
ប្រភពដដែលបន្ថែមថា ក្រុមរហស្សនាមតោខៀវក៏កំពុងតែចរចាជាមួយលោក Julian Nagelsmann និងលោក Luis Enrique សម្រាប់តួនាទីជាអ្នកចាត់ការពេញសិទ្ធិចាប់ពីរដូវកាលក្រោយទៅ។
ប្រភពមួយចំនួនទៀតបង្ហាញថា លោក Nagelsmann ដែលបានចាកចេញពីតំណែងគ្រូបង្គោល Bayern Munich ថ្មីៗនេះបានធ្វើដំណើរទៅដល់ក្រុងឡុងដ៍ហើយដើម្បីចរចាជាមួយ Chelsea។ ចំណែកលោក Enrique ក៏ជាជម្រើសមួយដែរ៕