
កូនកាត់ថៃអង់គ្លេសម្នាក់ទទួលបានកិច្ចសន្យាអាជីពនៅ Chelsea
Jude Soonsup-Bell កូនកាត់ថៃអង់គ្លេសត្រូវបាន Chelsea ផ្ដល់កិច្ចសន្យាលក្ខណៈអាជីព និងលេងក្រុមយុវជនអាយក្រោម១៨ឆ្នាំ។ នេះបើតាមការផ្សព្វផ្សាយពីបណ្ដាញព័ត៌មានកីឡានៅប្រទេសថៃកាលថ្ងៃសុក្រ ទី០៣ ខែកក្កដា។
ខ្សែប្រយុទ្ធវ័យ១៦ឆ្នាំខាងលើមានម្ដាយជាជនជាតិថៃ និងឪពុកជនជាតិអង់គ្លេស។ គេបានចូលរួមជាមួយ Chelsea តាំងពី២០១៥ ពី Swindon និងបានជាប់ជម្រើសជាតិអង់គ្លេស កម្រិត U15, U16 និង U17។
Bell និយាយថា គេពិតជាសប្បាយចិត្តខ្លាំងដែលទទួលបានកិច្ចសន្យាដ៏អស្ចារ្យនេះ។
កិច្ចសន្យារបស់កូនកាត់ Jude Soonsup-Bell មានសុពលភាពដល់ឆ្នាំ២០២២។ គេក៏នឹងត្រូវជ្រើសរើសចូលក្រុម U23 Chelsea ផងដែរ៕