មុនប៉ះ វិសាខា គ្រូភ្នំពេញក្រោន ថានេះជាទឹកដីរបស់យើង រឿងប្រវតិ្តធិបចោលសិន
ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងធ្វើការប្រកួតជាមួយ ក្លឹបបាល់ទាត់វិសាខា នៅក្នុងសប្តាហ៍ទី៦ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នៅលើទីកដីនៃកីឡដ្ឋាន Smart RSN នៅថ្ងៃ អាទិត្យ ទី ០៥ ខែ កក្កដា ឆ្នាំ ២០២០ នេះវេលាម៉ោង ៦ ល្ងាច ។លោក ស៊ុំ វណ្ណា គ្រូបង្វឹករបស់ ភ្នំពេញក្រោន ដែលជាក្រុមត្រូវការពិន្ទុដើម្បីរក្សាចំណាត់ថ្នាក់នៅកំពូលតារាង បញ្ជាក់យ៉ាងច្បាស់ថា « ក្នុងទឹកដីរបស់យើង រឿងប្រវត្តិទុកមួយឡែក»។
លោក ស៊ុំ វណ្ណា បានលម្អិតក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា ៖ មកដល់ពេលនេះយើងគិតថាក្រុមណាក៏ជាក្រុមខ្លាំង។ នៅក្នុងមិត្តហ្វូនខេមបូឌានលីគ ក្រុមទាំង ១៣ដែលប៉ះជាមួយ ភ្នំពេញក្រោន សុទ្ធតែជាក្រុមខ្លាំង។ ដោយពួកគាត់មកលេងជាមួយយើង ១០០ភាគរយតែម្តង មិនថាជាក្រុមតូច រឺក្រុមធំ បានន័យថាទោះបីជាក្រុមប្រភេទណាក៏ដោយ គឺយើងទទួលស្វាគមន៍។ យើងគិតថាការរៀបចំរបស់ក្រុមទាំងពីរ នៅថ្ងៃទី ៥ ខែ កក្កដា គឺប្រហាក់ប្រហែលគ្នា ទាំងរចនាសម្ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធ កីឡាករ និងធនធានមនុស្ស តាំងពីអ្វីដែលយើងមាន។ យើងត្រូវគិតថាកាលណាគេរៀបចំល្អ យើងកីត្រូវរៀបចំល្អ បើសិនគេស្រេកឃ្លានការឈ្នះ យើងក៏ស្រេកឃ្លានការឈ្នះដូចគ្នា។ ដូចខ្ញុំបាននិយាយថានៅក្នុងទឹកដីរបស់យើងគឺត្រូវតែធ្វើឲ្យបានតែម្តង រឿងប្រវត្តិទុកមួយឡែក។ ដូចថាម្ចាស់ផ្ទះមុន និងម្ចាស់ផ្ទះក្រោយខុសគ្នា បើសិនណាផ្ទះហ្នឹងគេលក់ហើយ ម្ចាស់ផ្ទះក្រោយទៅ គឺត្រូវប្តូរសោរ ដើម្បីកុំឲ្យមានប្រវត្តិជាន់ដាន។ ទោះយ៉ាងណាត្រូវធ្វើឲ្យល្អប្រសើរដើម្បីទី១ គឺកេត្តិនាមក្នុងការរក្សាចំណាត់ថ្នាក់លេខ ១ និងទី២ ដើម្បីពង្រឹង និងពង្រីកស្មារតីរបស់កីឡាករយើងដើម្បីលត់ដំការអភិវឌ្ឍន៍ខ្លួននៅក្នុង MCL រហូតដល់ចប់ជុំទី១។
សម្រាប់ការប្រកួតកន្លងមកមុនលីគត្រូវបានសម្រាកដោយសារកូវីដ-១៩ របស់ភ្នំពេញក្រោន ឈ្នះ អង្គរថាយហ្គឺរ ១-០, ឈ្នះ អាសុីអឺរ៉ុប យូណាយធីត ៦-០, ឈ្នះ អគ្គិសនីកម្ពុជា ៣-០, ឈ្នះ យុវជនសាលាបាល់ទាត់ជាតិបាទី ៧-០ និងស្មើជាមួយ ព្រះខ័នរាជស្វាយរៀង ០-០ ហើយមិនទាន់របូតគ្រាប់បាល់ឡើយ កំពុងឈរនៅកំពូលតារាង ស្របពេលដែលក្រុមភ្ញៀវ វិសាខា ស្ថិតនៅលេខ៣ ដោយធ្វើការប្រកួត ៥ លើក ក្នុងនោះឈ្នះ ៣ ដង និងចាញ់ ២ ដង ពោលគឺ ឈ្នះ អគ្គស្នងការដ្ឋាននរគបាលជាតិ ២-១, ឈ្នះ សូលទីឡូអង្គរ ៧-១, ឈ្នះ គិរីវង់សុខសែនជ័យ ២-០ និងចាញ់ សមាគមកីឡាបាល់ទាត់ខេមរៈភូមិន្ទ ១-០ ហើយបន្តចាញ់ បឹងកេត ១-០ ។ ប្រភព៖ Phnom Penh Crown FC និង CNCC
ខាងក្រោមនេះជាប្រវត្តបះគ្នាទាំងបួនលើក៖
– វិសាខា ០-០ ភ្នំពេញក្រោន ជើងទី១ ឆ្នាំ២០១៨
– ភ្នំពេញក្រោន ១-៣ វិសាខា ជើងទី២ ឆ្នាំ២០១៨
– ភ្នំពេញក្រោន ១-៣ វិសាខា ជើងទី១ ឆ្នាំ២០១៩
– វិសាខា ៤-៣ ភ្នំពេញក្ររោន ជើងទី២ ឆ្នាំ២០១៩