
Southgate ត្រូវការពេលថែមទៀតដើម្បីពិចារណាពីតួនាទីខ្លួន
BBC បានផ្សាយថា លោក Gareth Southgate បញ្ជាក់ថា លោកត្រូវការពេលថែមទៀតដើម្បីពិចារណាពីអនាគត របស់ ខ្លួនក្នុងនាមជាអ្នកចាត់ការជម្រើសជាតិអង់គ្លេស ក្រោយចាញ់បារាំងធ្លាក់ពី FIFA World Cup 2022 វគ្គ៨ក្រុមចុងក្រោយ។
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានប្រកួតបារាំងដោយលទ្ធផល២ទល់នឹង១។ Aurelien Tchouameni និង Olivier Giroud ជាអ្នករកគ្រាប់បាល់សម្រាប់បារាំង ខណៈ Harry Kane ទាត់ប៉េណាល់ទីឲ្យអង់គ្លេសមួយគ្រាប់។ គេមានឱកាសរកបានគ្រាប់បាល់១១ម៉ែត្រទី២ តែទាត់មិនចូល។
លោក Southgate បានដឹកនាំអង់គ្លេសទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2018 និងបានលេខ៤។ ក្នុងឆ្នាំ២០២១ លោកបាននាំអង់គ្លេសទៅវគ្គផ្តាច់ព្រ័ត្រ Euro 2020 ហើយបានលេខ២។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ៥២ឆ្នាំបានចូលកាន់តំណែងកាលពីឆ្នាំ២០១៦ លើកិច្ចសន្យារហូតដល់ក្រោយ Euro 2024។
បន្ទាប់ពីចាញ់បារាំង ២-១ លោក Southgate បាននិយាយថា “ខ្ញុំត្រូវការពេលវេលាបន្ថែមទៀត។”