
AFF Suzuki Cup 2018 បញ្ចេញបាល់សម្រាប់ធ្វើការប្រកួតជាផ្លូវការ
បាល់សម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ត្រូវបានបង្ហាញជាផ្លូវការ ដោយគណនី affsuzukicup លើបណ្ដាញសង្គមកាលពីពេលថ្មីៗកន្លងទៅ។
បាល់នេះ ត្រូវបានផលិតដោយក្រុមហ៊ុន Grand Sport ដែលត្រូវបានដាក់ឈ្មោះថា “Primero Mundo X Star”។ គេនឹងប្រើប្រាស់បាល់នេះ ក្នុងវគ្គសន្សំពិន្ទុទាំង ២០ប្រកួត និងវគ្គ Knockout ៦ប្រកួត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ AFF Suzuki Cup 2018 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះដោយមាន១០ប្រទេសចូលរួមធ្វើការប្រកួតប្រជែង។ ដោយឡែកសម្រាប់ក្រុមគោព្រៃកម្ពុជាគឺឋិតនៅក្នុងពូល A ដោយមាន វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និង ឡាវ។