ច្បាស់ការ! កែវ រំចង់ ទៅប្រកួតនៅ Thai Fight លើកនេះគឺមានលក្ខខណ្ឌប្រកួតខុសពីមុន
អ្នកប្រដាល់គុនខ្មែរចូលមិនដកថយ កែវ រំចង់ មានឈ្មោះទៅប្រកួតនៅក្នុងកម្មវិធី Thai Fight នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្រោយខកខានជាច្រើនឆ្នាំបន្ទាប់ពីធ្លាប់ប្រកួតឈ្នះម្ចាស់ផ្ទះ អ៊ីខ្យួសាំង និង កីឡាករភូមា ក្នុងកម្មវិធីដ៏ល្បីល្បាញរបស់ប្រទេសថៃមួយនេះនាពេលកន្លងមក ។
បើយោងតាមការសាកសួរពីសំណាក់ MSR ជាមួយ កែវ រំចង់ គាត់បាននិយាយថា៖ គាត់មិនទាន់ដឹងច្បាស់ថា នឹងត្រូវប្រកួតជាមួយកីឡាកររូបណានូវឡើយទេ ដោយគ្រាន់តែដឹងថាត្រូវប្រកួតវិលជុំ ក្នុងនោះមានរូបខ្ញុំផ្ទាល់មួយ សែន ស្ថាន និងកីឡាករបរទេស២នាក់ផ្សេងទៀត ដោយត្រូវចាប់ឆ្នោតប្រកួត ហើយអ្នកឈ្នះនិងត្រូវប្រកួតជាមួយគ្នានៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី២២ ខែធ្នូ ២០១៨។
សូមបញ្ជាក់ថា អ្នកប្រដាល់គុនខ្មែរ កែវ រំចង់ នឹងប្រកួតវិលជុំលើប្រភេទទំងន់៧១គីឡូក្រាម ដែលការប្រកួតធ្វើឡើងនៅខេត្ត សារៈបុរី ប្រទេសថៃ ហើយសម្រាប់ការប្រកួតវិលជុំនោះមានខ្មែរម្នាក់ (កែវ រំចង់) ថៃ១ និងកីឡាករបរទេស២ផ្សេងទៀត រួមនឹងគូពិសេសជាច្រើនទៀតផងដែរ៕