
ជារី ចន្ថាប៊ីន សម្រេចបន្តនៅជាមួយTerengganu សម្រាប់រដូវកាលថ្មី 2019
ជារី ចន្ថាប៊ីន បានប្រកាសបន្តលេងអោយក្លិប Terengganu សម្រាប់រដូវកាលថ្មី ២០១៩ ទោះបីមានក្លិបនៅលីហ្គកំពូលផ្សេងៗចរចាចង់បានខ្សែបម្រើកម្ពុជា រូបនេះយ៉ាងណាក្តី ។
អ្នកគាំទ្រជាច្រើនបានសួរអំពីអនាគតរបស់កីឡាករខ្មែរបារាំងរូបនេះដើម្បីអោយបន្តលេង នៅលីហ្គកំពូលរបស់ម៉ាឡេស៊ីជាមួយក្លិប Terengganu ដោយមើលឃើញពីក្តីស្រឡាញ់របស់អ្នកគាំទ្រ ក៏ដូចជាពេញនៅទីនោះ ទើបសមាជិកក្រុមជម្រើសជាតិកម្ពុជាសម្រេចបន្តនៅមួយ សម្រាប់រដូវកាលថ្មីបន្តទៀតតែម្តង ។
គួររំលឹកថា អតីតកីឡាកររបស់ភ្នំពេញក្រោនរូបនេះបានចូលរួមជាមួយ Terengganu កាលដើមរដូវកាលនេះ នឹងបានបង្ហាញទម្រង់យ៉ាងល្អជាមួយក្លិបដោយជួយអោយក្លិបរបស់ខ្លួន ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Unifi Cup Malaysia 2018 ផងដែរ ប៉ុន្តែចាញ់ក្នុងវគ្គប៉េណាំទី ។
សូមបញ្ជាក់ថា ចន្ថាប៊ីន ជាកីឡាករកម្ពុជាតែម្នាក់គត់ដែលបានលេងល្អនៅលីហ្គកំពូលរបស់ម៉ាឡេស៊ីពេញមួយរដូវកាលរហូតឈានដល់បន្តលេងមួយរដូវកាលបន្ថែម ខណៈកីឡាករ កម្ពុជាផ្សេងៗទៀតដែលទៅប្រកបអាជីពនៅទីនោះសុទ្ធតែត្រូវបានបញ្ចប់កិច្ចសន្យាមុនកំណត់ដូចជា កែវ សុខផេង ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ជាដើម ៕