តោះអានចំណុចពិសេសៗទាំងអស់គ្នាក្រោយអង់គ្លេសទម្លាក់អ៊ុយក្រែន
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានទម្លាក់អ៊ុយក្រែន ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro 2020 ដោយត្រូវជួបដាណឺម៉ាកជាបន្តទៀតនៅកីឡដ្ឋាន Wembley។
ក្នុងជ័យជម្នះ៤ទល់នឹង០ Harry Kane រកបាន២គ្រាប់ម្នាក់ឯង បន្ថែមដោយ Harry Maguire និង Jordan Henderson។
ក្រោយការប្រកួតនៅក្រុងរ៉ូម ប្រទេសអ៊ីតាលី យើងទៅអានចំណុចគួរដឹងមួយចំនួន ៖
១. លោក Gareth Southgate ជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសទី២ដែលបាននាំក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំង FIFA World Cup និង Euro បន្ទាប់ពីលោក Alf Ramsey ក្នុងឆ្នាំ១៩៦៦ និង១៩៦៨។
២. ក្រុមតោកំណាចការពារសំណាញ់ទីមិនឲ្យគេទាត់ចូល៧ប្រកួតជាប់ៗគ្នាក្នុងប្រវត្តិសាស្ត្រ បើគិតជាទី គឺ៦៦២នាទី។
៣. អ៊ុយក្រែនរងបរាជ័យច្រើនគ្រាប់ម្ដងទៀតក្នុងព្រឹត្តិការណ៍ធំបែបនេះ ដោយលើកទី១ គឺចាញ់អេស្ប៉ាញ៤ទល់នឹង០ ក្នុងវគ្គចែកពូល World Cup 2006។
៤. Raheem Sterling ពាក់ព័ន្ធនឹងគ្រាប់បាល់២២គ្រាប់ពីការប្រកួត២១លើកសម្រាប់អង់គ្លេស (រកបាន១៥គ្រាប់ និង assist ៧គ្រាប់) ខណៈ Harry Kane ពាក់ព័ន្ធនឹង២៧គ្រាប់ពីការប្រកួត២៦លើក (១៨គ្រាប់ និង assist ៩គ្រាប់)។
៥. Sterling assist បាន៦ដងសម្រាប់ Harry Kane ពីគ្រប់កម្មវិធី ច្រើនជាងកីឡាករអង់គ្លេសដទៃក្នុងសតវត្សរ៍ទី២១នេះ (គិតត្រឹមតែកីឡាករដដែលដែល assist ឲ្យកីឡាករដដែល)។
៦. ការ assist របស់ Luke Shaw សម្រាប់ Harry Maguire គឺជាលើកដំបូងដែលមានកីឡាករ Man UTD ២រូបរួមគ្នាបង្កើតគ្រាប់បាល់ឲ្យអង់គ្លេសក្នុងព្រឹត្តិការណ៍ធំ ចាប់តាំងពី David Beckham assist ឲ្យ Paul Scholes រកគ្រាប់បាល់បញ្ចូលទីព័រទុយហ្គាល់នៅ Euro 2020។
៧. អ្នកចាំទី Jordan Pickford ធ្វើបាន clean sheet ៥លើកនៅ Euro 2020 មានន័យថា អត់មាននរណាធ្វើបានបែបនេះទេគិតត្រឹមតែមួយព្រឹត្តិការណ៍។
ដូច្នេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អ៊ីតាលីជួបអេស្ប៉ាញ នៅថ្ងៃទី០៦ ខែកក្កដា និងអង់គ្លេសប៉ះដាណឺម៉ាក ថ្ងៃទី០៧ ខែកក្កដា៕