
លីគបាល់ទាត់ម៉ាឡេស៊ី គ្រោងគិតតាមកាលវិភាគអន្តរជាតិពីឆ្នាំក្រោយទៅ
លីគបាល់ទាត់ម៉ាឡេស៊ី (MFL) បានបញ្ជាក់ថា ការប្រកួតលីគម៉ាឡេស៊ី (M-League) នឹងត្រូវផ្លាស់ប្តូរទៅតាមប្រតិទិនសហព័ន្ធបាល់ទាត់អាស៊ី (AFC) ចាប់ពីឆ្នាំ ២០២៤។
នាយកប្រតិបត្តិលីគ Datuk Stuart Ramalingam បាននិយាយថា MFL នៅតែស្ថិតក្នុងការពិភាក្សាជាមួយក្លិបក្នុងស្រុកដើម្បីផ្តួចផ្តើមការផ្លាស់ប្តូរពីឆ្នាំក្រោយ ដើម្បីធានាថាទីផ្សារដោះដូរកីឡាកររបស់ M-League គឺស្របជាមួយនឹងលីកអន្តរជាតិ។
“យើងកំពុងធ្វើការសិក្សាមួយដើម្បីធានាថាប្រតិទិនរបស់យើងស្របគ្នា យើងដឹងថាប្រតិទិនអន្តរជាតិមានភាពខុសប្លែកគ្នាទាក់ទងនឹងអាកាសធាតុ និងបរិបទក្នុងស្រុកគឺចាំបាច់។” នេះបើតាមការបញ្ជាក់ពីលោកនាយកប្រតិបត្តទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីការចាប់ផ្តើមនៃការប្រកួតពានរង្វាន់ Malaysia Cup 2023។ មានន័យថាលីគនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ និងបញ្ចប់នៅឆ្នាំ២០២៥។
លោកបានបន្ថែមថា MFL នឹងប្រកាសនៅខែក្រោយ បន្ទាប់ពីកិច្ចពិភាក្សាជាមួយក្លិប និងអ្នកពាក់ព័ន្ធបានបញ្ចប់៕