Cristiano Ronaldo ចុះកុងត្រាជាមួយ Man United ដល់ឆ្នាំ២០២៤ ក្រោយពិនិត្យសុខភាពជោគជ័យ
កាលពីសប្តាហ៍មុនខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្រេចការផ្លាស់ពី Juventus ហើយវិលត្រឡប់មកកាន់ Manchester United សារជាថ្មីម្តងទៀត ដោយទទួលបានថ្លៃនឿយហត់៣២លានដុល្លារសហរដ្ឋអាមេរិកក្នុង១រដូវកាល។
គិតមកទល់ពេលនេះ អតីតសមាជិក Sporting Lisbon, Real Madrid និង Juventus នៅមិនទាន់ធ្វើដំណើរមកដល់ទឹកដីអង់គ្លេសដើម្បីបង្ហាញខ្លួននៅឡើយទេ ដោយបច្ចុប្បន្ននេះរូបគេកំពុងតែស្នាក់នៅប្រទេសព័រទុយហ្គាល់ជាបណ្តោះអាសន្នសិន។
យ៉ាងណាក្តី ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ត្រូវគេរាយការណ៍មកថា បានសម្រេចការចុះកុងត្រាជាមួយក្រុមបិសាចក្រហមដល់ឆ្នាំ២០២៤ ក្រោយពិនិត្យសុខភាពជោគជ័យនៅទឹកដីកំណើតរបស់ខ្លួន ខណៈលេខអាវនៅទឹកដី Old Trafford មិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ។
គួរឱ្យដឹងថា ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យទទួលបានថ្លៃនឿយហត់ពីក្រុមបិសាចក្រហមក្នុង១ឆ្នាំ = ៣២លានដុល្លារ | ១ខែ = ២.៦លានដុល្លារ | ១សប្តាហ៍ = ៦.៦សែនដុល្លារ | ១ថ្ងៃ = ៩ម៉ឺនដុល្លារ | ១ម៉ោង = ៤ពាន់ដុល្លារ | ១នាទី = ៦៦ដុល្លារ | ១វិនាទី = ១,១ដុល្លារសហរដ្ឋអាមេរិក។