Bellingham ឡើង Top Scorer នៅ La Liga
Jude Bellingham រកបានគ្រាប់បាល់បញ្ចូលទីគ្រាប់ទី៧របស់ខ្លួននៅ La Liga រដូវកាលនេះ ក្រោយបំប៉ោងសំណាញ់បានមួយគ្រាប់ក្នុងជ័យជម្នះលើម្ចាស់ផ្ទះ Girona។
Joselu ជាអ្នកបើកឆាកបញ្ចូលទីពីការបញ្ជូនយ៉ាងល្អដោយ Bellingham មុន Aurelien Tchouameni តែតបញ្ចូលទីគ្រាប់ទី២។
ជ័យជម្នះនេះបានរុញ Real Madrid ទៅកាន់កំពូលតារាង ហើយរុញ Girona ទៅលេខ៣ និង Barcelona ដែលឈ្នះ Sevilla នៅថ្ងៃសុក្រ ឈរនៅលេខ២។
ក្រោយការប្រកួតនេះ Real Madrid នឹងបន្តការប្រកួត UEFA Champions League នៅថ្ងៃអង្គារ ដោយត្រូវប៉ះម្ចាស់ផ្ទះ Napoli៕