Ramos ភ្លាត់ចូលទីខ្លួនឯង ធ្វើឱ្យ Sevilla ចាញ់ Barca
ការភ្លាត់ចូលទីខ្លួនឯងពីខ្សែការពារ Sergio Ramos បានផ្ដល់ជ័យជម្នះ០ទល់នឹង១ដល់ FC Barcelona លើម្ចាស់ផ្ទះ Sevilla ក្នុងការប្រកួត La Liga។
Ramos ដែលបានវិលទៅ Sevilla វិញបានបង្ហាញខ្លួនតទល់ Barcelona ជាលើកទី៣៤នៅ La Liga។
អតីតប្រធានក្រុម Real Madrid រូបនេះបានព្យាយាមរារាំងបាល់ពីការតែត cross ដោយ Lamine Yamal តែភ្លាត់ចូលទីខ្លួនឯង។
ដូច្នេះ Barcelona ឡើងទៅកំពូលតារាងមាន២០ពិន្ទុពីការប្រកួត៨លើក លើក្រុមលេខ២ Girona ដែលលេងតិចជាង១ប្រកួតចំនួន១ពិន្ទុ៕