Oscar បង្ហើបថា Luiz និង Willian ចង់ឲ្យរូបគេមកជុំគ្នានៅកាំភ្លើងធំ
អតីតកីឡាកររបស់ក្លិប Chelsea ២រូបគឺ Luiz ហើយនិង Willian កំពុងបញ្ចុះបញ្ចូលឲ្យមិត្តរួមជាតិរបស់គេ គឺកីឡាករ Oscar ឱ្យចូលរួមជាមួយពួកគេនៅឯកីឡដ្ឋាន Emirates របស់ Arsenal ខណៈដែលរូបគេកំពុងលេងនៅក្លិបShanghai SIPG ក្នុងប្រទេសចិន។ បុរសវ័យ២៩ឆ្នាំរូបនេះបានបញ្ជាក់ប្រាប់សារព័ត៌មាន Fox Sport ថា: ពួកគេបានទូរស័ព្ទមកខ្ញុំ ដោយពួកគេបានហៅខ្ញុំឲ្យចូលរួមជាមួយគ្នានៅ Arsenal ម្យ៉ាងវិញទៀត ទោះបីយើងនៅឆ្ងាយពីគ្នា តែពួកយើងមានការប្រាស្រ័យទាក់ទងល្អ។ ប៉ុន្តែសម្រាប់ខ្ញុំវាពិបាកជាងនេះបន្តិច ដោយខ្ញុំនៅមានកិច្ចសន្យាជាមួយសៀងហៃ។
គួររំលឹកថា Oscar បានបង្ហាញខ្លួនចំនួន ២០៣ ប្រកួតអោយក្រុមតោខៀវ Chelsea ក្នុងរយៈពេល ៥ ឆ្នាំនៅ Premier League ដោយរកបាន ៣៨ គ្រាប់មុនពេលធ្វើការផ្ទេរ ៦០ លានផោន (៧៧ លានដុល្លារ) ទៅកាន់ទ្វីបអាស៊ី៕