Liverpool ព្រមលក់ Minamino ឲ្យ Monaco
Liverpool បានព្រមព្រៀងលក់ Takumi Minamino ទៅ AS Monaco ក្នុងតម្លៃ១៥លាន៥សែនផោន។
ក្លិបនៅលីគកំពូលបារាំងស្ថិតក្នុងចំណោមបេក្ខជនដែលមានចំណាប់អារម្មណ៍ខ្លាំងលើខ្សែប្រយុទ្ធជម្រើសជាតិជប៉ុនរូបនេះដែល Liverpool បានទិញពី Red Bull Salzburg ក្នុងតម្លៃ៧លានផោនកាលខែមករា ឆ្នាំ២០២០។ គេរកបាន១៤គ្រាប់ពីការចូលលេង៥៥ប្រកួត និងជា Top Scorers ក្នុងកម្រិត Cup របស់ Liverpool រដូវកាលមុន។ គ្រាប់បាល់របស់គេពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការក្រសោបពាន FA Cup និង League Cup។
យ៉ាងណា រដូវកាលមុននៅ Premier League កីឡាករវ័យ២៧ឆ្នាំចូលលេងបានតែ១១ប្រកួត ដែលក្នុងនោះមាន១ប្រកួតស្ថិតក្នុងជម្រើស១១នាក់ដំបូង។ គេក៏បានចូលរួមជាមួយ Southampton លើកិច្ចសន្យាខ្ចីកាលខែកុម្ភៈ ឆ្នាំ២០២១៕