ផ្លូវការ ! ធារី ចន្ថាប៊ីន ចូលរួមជាមួយក្លិប វិសាខា
ក្លិបបាល់ទាត់ វិសាខា បានប្រកាសជាផ្លូវការអំពីការនាំយកខ្សែបម្រើខ្មែរបារាំង ធារី ចន្ថាប៊ីន មកចូល រួមជាមួយក្រុមសម្រាប់ការត្រៀមការប្រកួតនៅរដូវកាលថ្មី និងពានរង្វាន់ AFC Cup ផងដែរ ។
នេះជាកីឡាករដំបូងសម្រាប់ក្រុមជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន នាំចូល បន្ទាប់ពីបានចែកផ្លូវ ជាមួយសមាជិកមួយចំនួន ដូចនជា សាន គឹមហេង , គឹម ឆៃយ៉ា , ម៉ាត់ សាក់រ៉ាវី និង ជា វណ្ណសាក់ ជាដើម ។
នេះជាក្លិបទី៣ហើយដែលកីឡាករកូនខ្មែរកើតនៅប្រទេសបារាំង បានចូលរួមនៅលីគកំពូលកម្ពុជា បន្ទាប់ពីបានផ្លាស់ពីក្លិបនៅបារាំង មកលេងនៅក្លិប ភ្នំពេញក្រោន នៅឆ្នាំ ២០១២ ហើយក៏ផ្លាស់ទៅក្លិប Krabi FC របស់ថៃនៅឆ្នាំ ២០១៧ មុនវិលមកកម្ពុជាវិញចូលរួមជាមួយ អគ្គិសនីកម្ពុជា ។
នៅឆ្នាំ ២០១៨ កីឡាករវ័យ ២៩ ឆ្នាំបានផ្លាស់ទៅលីគកំពូលរបស់ម៉ាឡេស៊ី ដោយលេងអោយក្លិប Terengganu និងចុងក្រោយអោយក្លិប Perak មុនពេលចប់កិច្ចសន្យាវិលមកកម្ពុជាវិញនារដូវកាលនេះ ៕